មេទ័ពថៃមួយរូប ឆ្លងកូរ៉ូណា!

  • 2020-03-16 04:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ទោ Rachit Arunrangsi ប្រធាន​នាយកដ្ឋាន​សង្គ្រាមកងទ័ព នៃប្រទេសថៃ បាន​ឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ហើយត្រូវបាន​បញ្ជូនទៅព្យាបាល​នៅ​មន្ទីរពេទ្យ Phramongkutklao។ នេះបើតាមការ​បញ្ជាក់​លោក​នាយ​ឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សា​ពិសេស​កងទ័ព នៅថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០។

លោក​នាយ​ឧត្តមសេនីយ៍ Nathaphon Srisawat (រូបថត៖ Bangkok Post)
លោកRachit បាន​កើតអាការៈ​គ្រុនក្តៅ​កាលពីថ្ងសុក្រកន្លែង និងធ្វើតេស្តឃើញវិជ្ជមាន​ COVID-19 នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង។ មុនកើតជំងឺនេះ លោកបាន​ទៅ​កីឡដ្ឋាន​​ប្រដាល់ Lumpini ក្នុងនាម​លោក​ជាប្រធាន​កីឡដ្ឋាន​នេះ។

ចំណែក​មនុស្ស​ប្រមាណ ៦០នាក់ ដែល​ទាក់ទងជិតស្និទ្ធជាមួយលោក​ Rachit ត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន។ ក្នុងនោះ​មានយោធាជាន់ខ្ពស់ ៣៦រូប អាចមាន​លទ្ធភាព​ឆ្លងជំងឺនេះច្រើន។

លោក​នាយ​ឧត្តមសេនីយ៍ Nathaphon Srisawat បញ្ជាក់​ថា «អ្នក​ដែលជិតគាត់ចម្ងាយប្រមាណ ៤,៥ម៉ែត្រ ក្នុងរយៈពេលយ៉ាងហោច ១៥នាទី គឺ​មានហានិភ័យខ្ពស់​នៃការឆ្លងជំងឺ»៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;