កីឡាករ ៣ រូប​ដំបូង​​គេនិង​បុគ្គលិក​ក្លឹប២​ រូប​ទៀត​នៅ​ La Liga កំពុង​ផ្ទុក​វីរុសកូរ៉ូណា

  • 2020-03-16 04:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងតិច​ណាស់​មានមនុស្ស ៥ រូបដែលជាសមាជិកក្លឹប Valencia នៅលីគកំពូល​អេស្ប៉ាញ La Liga កំពុង​ផ្ទុក​វីរុស​កូរ៉ូណា ឬ COVID-19 ក្រោយតេស្ត​ឃើញ​វិជ្ជមាន​ កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។

ក្នុងនោះមានកីឡាករអាជីព​ ៣ រូប​នោះ​គឺខ្សែប្រយុទ្ធ​ Ezequiel Garay ខ្សែការពារ Mangala និង Jose Gaya ចំណែក​ ២ រូប​ទៀត​ជាបុគ្គលិក​របស់​​ក្លឹប​ដែល​មានមូលដ្ឋាននៅតំបន់ Mestalla មួយនេះ។

យ៉ាងណា ទាំងកីឡាករផ្ទាល់និងក្លឹបក៏បានបង្ហោះ​សារ​ព្រមគ្នាផងដែរថា ពួកគេមានសុខភាពល្អជាប្រក្រតី និងកំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​ព្យាបាល​បន្ត ខណៈ​សាមីខ្លួន នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន ឯ​​ក្លឹប​ក៏បាន​បញ្ជាក់​បន្ថែមផងដែរថា​ អ្នក​ដែល​ធ្លាប់​ស្និទ្ធ​ជាមួយ​កីឡាករ​ខាង​លើ​នេះ ក៏នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ដូច​គ្នា៕

ខ្សែការពារ Mangala
ខ្សែប្រយុទ្ធ​ Ezequiel Garay /រូបថត៖ GettyImage

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;