Atalanta ឲ្យកីឡាករឃុំខ្លួនឯង ១៤ ថ្ងៃដាច់ដោយឡែកក្រោយដឹងរឿងនៅអេស្ប៉ាញ
- 2020-03-16 05:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atalanta ឲ្យកីឡាករឃុំខ្លួនឯង ១៤ ថ្ងៃដាច់ដោយឡែកក្រោយដឹងរឿងនៅអេស្ប៉ាញ
ចន្លោះមិនឃើញ
ក្លឹប Atalanta បានប្រកាសប្រាប់ឲ្យដាក់កីឡាករខ្លួន ស្នាក់នៅដោយឡែកបណ្ដោះអាសន្នសិន ក្រោយពេលកីឡាករ Valencia ៣ រូបនិងបុគ្គលិកក្លឹប២ រូបទៀតតេស្តរកឃើញវិជ្ជមានផ្ទុកវីរុស COVID-19 ។
យោងតាមសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា កីឡាករ Valencia ដែលបានលេងប៉ះ Atalanta ថ្ងៃមុននៅវគ្គ ១៦ ក្រុម Champions League គឺមានខ្សែប្រយុទ្ធ Ezequiel Garay និងខ្សែការពារ Mangala ដូចនេះហើយទើបក្លឹបសម្រេចបែបនោះតែម្តង។
គិតមកទល់នេះ គេរកឃើញកីឡាករ១១ រូបនៅ Seria A កំពុងផ្ទុកវីរុសកូរ៉ូណាក្នុងនោះកីឡាករក្លឹប Sampdoria កើនដល់ ៧ រូប ឯក្លឹប Fiorentina មាន ៣ រូបនិងក្លឹប Juventus មាន ១ រូបគត់។
បច្ចុប្បន្នរដ្ឋាភិបាលអ៊ីតាលី បានបិទប្រទេសមួយទាំងមូលមិនឲ្យមានចរាចរដូចមុនឡើយ ដើម្បីជៀសវាងការសាយភាយនៃវីរុសដ៏កាចសាហាវនេះ៕