ប្រទេសនៅអាស៊ានទី២ យកថ្លៃព្យាបាលជំងឺ COVID-19 ពីជនបរទេស

  • 2020-03-17 09:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ជនបរទេសនៅក្នុងប្រទេសវៀតណាមត្រូវតែបង់ប្រាក់សម្រាប់ការព្យាបាលដោយខ្លួនឯងប្រសិនបើពួកគេ​ធ្វើតេសដ្ដ​វិជ្ជមាន Covid-19 ។

លោក Phuc បានបន្ថែមថា "ប្រទេសវៀតណាមមានសមត្ថភាពធនធានបទពិសោធន៍ និងឆន្ទៈគ្រប់គ្រាន់ដើម្បីការពារ Covid-19។ សម្រាប់សុខភាពប្រជាជនយើងមានឆន្ទៈលះបង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។" ទោះជាយ៉ាងណា ជន​បរទេស​នឹងមិនត្រូវចំណាយប្រាក់សម្រាប់ការដាច់ដោយឡែក និង​ធ្វើតេស្ដ​រក​មេរោគ​ឡើយ។ សម្រាប់​ពលរដ្ឋ​វៀតណាម​វិញ នឹង​មិន​ត្រូវ​បាន​គិត​ប្រាក់​សម្រាប់​ការ​ព្យាបាល​ការ​ឆ្លង​កូរ៉ូណាវីរុស​នោះ​ទេ។

មក​ទល់​ពេល​នេះ វៀតណាម​បាន​រាយការណ៍​ពី​ករណី​ឆ្លង Covid-19 ចំនួន ៤៩​នាក់​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ ១៦​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ៕

គួរ​បញ្ជាក់ថា សិង្ហបុរីគឺជាប្រទេសទី ១ ដែបាន​ចាប់​ផ្ដើម​គិត​ថ្លៃ​ព្យាបាល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទទួល​ការ​ព្យាបាល​ជំងឺ​ឆ្លង​ថ្មី Covid-19 ក្នុង​ប្រទេសចាប់​ពី​ថ្ងៃ​ទី ៧​ខែ​មីនា នៅ​ពេល​ដែល​អាជ្ញាធ​រ​រក​ឃើញ​អ្នក​ដំណើរ​ពីរ​នាក់​មក​ពី​ឥណ្ឌូនេស៊ី​មាន​ផ្ទុក​វីរុស​នេះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

;