ស្រ្តី​អ៊ីស្រាអែលម្នាក់​ដែលផ្ទុក​កូរ៉ូណា ប្រាប់ពី​អាការៈ​ដំបូង​នៃជំងឺ​នេះ

  • 2020-03-23 03:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រ្តី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ Dani ដែលមាន​ផ្ទុកវីរុសកូរ៉ូណាថ្មី (កូវីដ១៩) បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ជុំវិញ​អាការៈ​ដែលនាង​កើតជំងឺ​នេះ និង​ការព្យាបាល។

Dani បាន​ឱ្យដឹងថា អាការៈ​ដំបូង​នៃជំងឺ​នេះ គឺចាប់ផ្តើម​ក្អក ហើយ​ហាក់ដូចជាមានអ្វីនៅក្នុងបំពង់ក។ ពីរបីថ្ងៃក្រោយមក នាង​ចាប់ផ្តើម​គ្រុនក្តៅ​ រួចក៏សម្រេចចិត្ត​ទៅធ្វើ​តេស្តសុខភាព ឃើញវិជ្ជមាន​កូវីដ១៩​តែម្តង។

ទោះជាយ៉ាងណា Dani មិនមាន​ការភ័យខ្លាច​ចំពោះ​ជំងឺនេះទេ ពោលគឺ​មានទំនុកចិត្តទាំងស្រុង​ថានឹង​អាចព្យាបាល​បាន។

Dani បាន​ឆ្លងជំងឺនេះ បន្ទាប់ពី​ធ្វើដំណើរ​មកពី​ប្រទេស​អេស្ប៉ាញ។ នាង​គឺជា​អ្នក​ជំងឺ​កូវីដ១៩ ទី៧៤ ក្នុងប្រទេសអ៊ីស្រាអែល។

សូមជម្រាប​ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២០នេះ អ៊ីស្រាអែលមានករណីឆ្លងកូវីដ១៩ សរុប ១០៧១នាក់ ក្នុងនោះស្លាប់១នាក់ និង​ជាសះស្បើយបាន ៣៧នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;