មិនត្រឹមតែកម្ពុជាទេ! ចិន បាន​ផ្តល់​ជំនួយ​បន្ទាន់​សម្រាប់​ប្រយុទ្ធ​កូវីដ១៩ ដល់​ប្រទេស​ជាង ៨០ផ្សេង​ទៀតឯណោះ

  • 2020-03-26 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលចិន បាន​ផ្តល់ជំនួយ​បន្ទាន់​ដល់ប្រទេសចំនួន៨៣ និង​អង្គការ​សុខភាព​ពិភពលោក ដូចជា ឧបករណ៍​រកមេរោគ ម៉ាស់ និង​សម្ភារៈវេជ្ជសាស្រ្ត​ផ្សេងទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ១៩។ នេះបើតាម​ការប្រកាស​របស់​លោក Luo Zhaohui អនុរដ្ឋមន្រ្តី​ការបរទេស​ចិន នៅថ្ងៃ​២៦ ខែមីនា ឆ្នាំ​២០២០នេះ។

ជំនួយសម្រាប់ប្រយុទ្ធកូវីដ១៩ ដែលចិន​ផ្តល់ឱ្យកម្ពុជា កាលពីពេលថ្មីៗនេះ
ចំណែក​លោក Zeng Yixin នាយករង​នៃ​គណៈកម្មការ​សុខភាព​ជាតិ​ចិន បាន​ថ្លែងថា ចិន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត ដើម្បីផ្តល់​នូវ​ជំនួយ​ និងចែករំលែកបទពិសោធន៍។

លោក​បន្ថែម​ថា ចិនបាន​ចែក​រំលែក​ព័ត៌មាន​យ៉ាងសកម្ម​អំពី​ជំងឺកូវីដ១៩ ហើយ​បង្កើន​ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ជាមួយ​អ្នកជំនាញ​អន្តរជាតិ។ ចិន​ក៏បាន​បញ្ជូន​អ្នកជំនាញ​របស់ខ្លួនផងដែរ ទៅកាន់ប្រទេសដទៃ​ដើម្បីឆ្លើយតប​ទៅនឹង​ការ​ប្រយុទ្ធជំងឺនេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;