អ្នកទោសជិត៤០០ នាក់ដាក់ស្នើសុំបន្ធូបន្ថយ និងលើកលែងទោសពេលបុណ្យចូលឆ្នាំខ្មែរ

  • 2020-03-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជីឈ្មោះរបស់ទណ្ឌិតដែលត្រូវបានបញ្ជូនមកពីគ្រប់រាជធានី-ខេត្តមកក្រសួងប្រជុំពិភាក្សាដើម្បីបន្ធូរបន្ថយទោល និងលើកលែងទោសសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខមានសរុប ៣៩៩រូប។ នេះបើតាមលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រីព្រឹកនេះ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ
ការបន្ធូរបន្ថយទោល និងនិងលើកលែងទោសសម្រាប់ទណ្ឌិតអាចអនុវត្តន៍ទៅបានលុះត្រាណា ជាទណ្ឌិតដែលបានអនុវត្តទោស២ភាគ៣នៃទោសសរុប និងទណ្ឌិតដែលអនុវត្តទោសបាន១ភាគ៣នៃទោសសរុបអាចទទួលបានការបន្ធូរបន្ថយទោស ហើយត្រូវគិតលើលក្ខខណ្ឌ និងគោលការណ៍ធំ៣ក្នុងនោះរួមមាន៖

១. លក្ខខណ្ឌច្បាប់

២. លក្ខខណ្ឌការកែប្រែខ្លួន និងការកសាងខ្លួនក្នុងពន្ធធនាគារ

៣. គោលការណ៍មនុស្សធម៌

លោក ជិន ម៉ាលីន បញ្ជាក់បន្ថែមថា បទល្មើសដែលគណៈកម្មការថ្នាក់ជាតិលើកយកមកដាក់ស្មើសុំបន្ធូបន្ថយទោស និងលើកលែងទោសគឺភាគច្រើនជាបទល្មើសស្រាលៗកើតទៅលើ ស្ត្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ មនុស្សមានជំងឺរាំរ៉ៃ។ មានបទល្មើស២ដែលគណៈកម្មការថ្នាក់ជាតិមិនយកមកពិចារណគឺ បទល្មើសឃាតកម្មសាហាវ និងគ្រឿងញៀន។ សម្រាប់ចំនួនច្បាស់លាស់ទណ្ឌិតត្រូវបានបន្ធូបន្ថយទោស និងលើកលែងទោសមានប៉ុន្មាននោះរងចាំព្រះរាជក្រឹត្យចេញ។

សូមបញ្ជាក់ថា សព្វថ្ងៃទណ្ឌិតដែលជាប់ឃុំនៅពន្ធធនាគារនៅទូទាំងប្រទេសមានសរុបជាង៣ម៉ឺននាក់៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;