មន្រ្តីឧទ្យានុរក្ស ចាប់បានអ្នកលួចកូនសត្វននាលពណ៌ជាង ១០០ក្បាល នៅខេត្តបាត់ដំបង
- 2020-03-26 09:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីឧទ្យានុរក្ស ចាប់បានអ្នកលួចកូនសត្វននាលពណ៌ជាង ១០០ក្បាល នៅខេត្តបាត់ដំបង
ចន្លោះមិនឃើញ
លោកប្រធានស្នាក់ការ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ ចំនួន ១២នាក់ ចុះល្បាត និងទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស ក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ ការបង្កាបនេះធ្វើឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ការចុះស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌ ធ្វើឡើងនៅវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌ ចំនួន ១២៣ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទំលាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ។
សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ចក៏កំពុងតាមដានរឿងនេះដែរ។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕