យន្តហោះ​ដឹកគ្រូពេទ្យ និងអ្នកជំងឺ ផ្ទុះឆេះ​នៅហ្វីលីពីន

  • 2020-03-30 00:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Lionair បានផ្ទុះឆេះ​ក្នុងអំឡុងពេលចាប់ផ្តើមចេញពី​ព្រលានយន្តហោះក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២០។ ឧបទ្ទវហេតុ​នេះ បាន​សម្លាប់មនុស្សទាំងអស់ ៨នាក់ ក្នុងនោះ​មាន​អ្នកបម្រើការ​ គ្រូពេទ្យ និង​អ្នកជំងឺ។

យន្តហោះ​នេះ គ្រោង​ហោះចេញ​ពី​ព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ទៅក្រុង Haneda ប្រទេសជប៉ុន ប៉ុន្តែបាន​ផ្ទុះឆេះ ពេល​រៀបនឹង​ហោះឡើងទៅហើយ។

យ៉ាងណាមិញ អាជ្ញាធរ​ហ្វីលីពីន បាន​បើកការស៊ើបអង្កេត​ជុំវិញ​ហេតុការណ៍ផ្ទុះឆេះយន្តហោះ​នេះហើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

;