វៀតណាម នឹងបញ្ជូន​គ្រូពេទ្យ​ជំនាញ​កូវីដ១៩ និង​ផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅឡាវ

  • 2020-03-30 01:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម បាន​សន្យា​ឈរខាងឡាវ ក្នុងការ​ប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩ បន្ទាប់ពី​ឡាវបាន​រកឃើញ​ករណីឆ្លង​ជំងឺនេះ ជាលើក​ដំបូង កាលពី​សប្តាហ៍មុន។

ការ​សន្យានេះ ធ្វើឡើង​ដោយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ្វុក ក្នុងអំឡុងពេលនិយាយតាមទូរសព្ទ​ជាមួយ​នាយករដ្ឋមន្រ្តីឡាវ លោក ថងលួង ស៊ីសូលីត កាលពី​ថ្ងៃទី២៦ ខែមីនា​កន្លងទៅ។

លើសពីនេះ លោក ង្វៀន សួនហ្វុក បាន​បញ្ជាក់​ថា រដ្ឋាភិបាលវៀតណាម​បាន​យល់ព្រម​ផ្តល់​ជំនួយ ១០ម៉ឺនដុល្លារ​សម្រាប់ការងារទប់ស្កាត់​ការរាលដាលជំងឺកូវីដ១៩ នៅឡាវ។ ជាមួយគ្នានេះ វៀតណាម​នឹង​បញ្ជូនក្រុមគ្រូពេទ្យជំនាញកូវីដ១៩ ​ទៅកាន់ប្រទេសឡាវ​ផងដែរ។

សូមជម្រាប​ថា គិត​ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២០ ឡាវបានជួបករណីឆ្លងកូវីដ១៩ ចំនួន ៨នាក់ហើយ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;