សមត្ថកិច្ច ចុះ​ពិនិត្យ​រកទីតាំង​ដែលលក់​ឧបករណ៍​តេស្តកូវីដ១៩

  • 2020-03-30 07:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានចុះត្រួតពិនិត្យរកទីតាំងដែលលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួង​សុខាភិបាលហាមឃាត់ នៅម្តុំផ្សារអូឡាំពិក ខណ្ឌបឹងកេងកង នា​ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ការចុះត្រួតពិនិត្យនេះ គឺបានធ្វើឡើងនៅឱសថស្ថានចំនួន៧០កន្លែង ប៉ុន្តែរកមិនឃើញមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ។

ជាមួយគ្នានេះ ក្រុមការងារបានណែនាំអប់រំបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់ការលក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ។

ការចុះត្រួតពិនិត្យឱសថស្ថានខាងលើនេះ ដឹកនាំដោយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;