ក្លឹប​​នៅ​អាហ្សង់ទីន​ដ៏​ល្បី​មួយ​ បង្ហើប​ថា​គ្រោង​នឹង​យក​ Cavani ឆាប់ៗ​នេះ​

  • 2020-03-30 07:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jorge Bermudez ជា​ប្រធាន​ផ្នែក​បច្ចេកទេស​ប្រចាំ​ក្លឹប Boca Juniors ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Edinson Cavani របស់​​ក្លឹប Paris Saint-Germain ហើយ​ក៏​សង្ឃឹម​ថា​នឹង​ទាក់​ចិត្ត​រូបគេ​ឲ្យ​មក​អាហ្សង់ទីន​ ឲ្យ​បាន។

Cavani អបអរគ្រាប់ទី ២០០ នៅ​ Paris /រូបថត៖ Champions League
ក្លឹប Boca Juniors គឺជា​ក្លឹប​ស្ថិត​នៅ​ប្រទេស​អាហ្សង់ទីន​ មាន​កេរ្ត៍​ឈ្មោះ​ល្បី​ល្បាញ​ និង​បាន​ឈ្នះពាន​ជា​ច្រើន​ដង​ផង​នៅ​ដែរ ​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ខាង​លើ បន្ទាប់ពីកុងត្រា​របស់​​ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ុយ​ហ្គាយ​រូប​នេះ នឹង​ផុត​នៅ​ខែ​ មិថុនា ឆ្នាំ ២០២០ ខាងមុខ ហើយ​ថែម​ទាំង​មិន​ទាន់​ឮ​ដំណឹង​​​ថា​ កីឡាករ​វ័យ ៣៣ ឆ្នាំ​នឹង​បន្ត​ជាមួយ​កឹ្លប​​ទៀត​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត កាលពី​ខែ​មករាក្លឹប​ Atletico Madrid ក៏​មក​ចរចារ​ម្តង​ដែរ តែ​មិន​ជោគជ័យ។​ ដោយឡែកអតីតក្លឹប Napoli ក៏ចង់បានយកទៅវិញផងដែរ។

ប្រធាន​ដដែល​ខាងលើ​បាន​និយាយ​ថា "​ខ្ញុំ​គិត​ថា រូប​គេ​ចង់​មក​លេង​ឲ្យ Boca។ រូបគេ​ជា​ កីឡាករ​មាន​សក្តានុពល មិន​អាត្មានិយម ប្រាកណាស់ រូបគេ​នឹង​​ជួយ​ក្លឹប​បាន​ច្រើន​។ ប្រសិន​បើ​គេ​មក​តុ ចរចារ ដូចខ្ញុំ​គិតនោះ ការ​ផ្ទេរ​នឹង​កើត​ឡើង។"

ទោះជា Ligue 1 បានផ្អាក ប៉ុន្តែ​ប៉ុន្មានប្រកួត​មុន​នោះ Cavani រកបាន ៧ គ្រាប់​នៅរដូវកាល ២០១៩-២០២០ និងជាពិសេសគ្រាប់ទី ២០០ នៅ​ Paris៕​ ប្រភព៖ livescore

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;