Benzema ថា​កុំច្រឡំយកឡាន​ប្រណាំង Formula One ទៅ​ធៀប​នឹង​ឡាន​​កូន​ក្មេង​លេង​

  • 2020-03-30 08:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Benzema ពេល Live ផុស​និយាយ​លេង​លើ​បណ្ដាញ​សង្គម Instgram ជាមួយអ្នកគាំទ្រ​រូបគេ។ ស្រាប់​តែ​ បាន​ឆ្លើយ​តប​ប៉ុន្មាន​ម៉ាត់ បន្ទាប់​ពី​ត្រូវ​បាន​គេ​សួរ​នាំ និងយកទៅ​ប្រៀបធៀប​ជាមួយនឹង Olivier Giroud ។

Benzema និយាយ​ថា "hmm..! កុំច្រឡំ Karting racing ជាមួយនឹង Formula One។ ខ្ញុំ​ស្គាល់ខ្លួន​ឯង​ច្បាស់ថា Formula One" ។

Benzema
បើ​និយាយ​ពី​ស្ថិតិ​រវាង​កីឡាករទាំងពីរ​លេង​ឲ្យ​ជម្រើស​បារាំង​ មាន​ដូចជា៖

-Olivier Giroud បង្ហាញ​ខ្លួនបាន ៩៧ ប្រកួត​ស៊ុត​បាន ៣៩ គ្រាប់​(គិតជាមធ្យម ០,៣៩ ក្នុ​ង​មួយគ្រាប់) រួមចំណែក​ឲ្យ បារាំង ឈ្នះ World Cup 2018 ។

-Karim Benzema

បង្ហាញ​ខ្លួនបាន ៨១ ប្រកួត​ស៊ុត​បាន ២៧ គ្រាប់​(គិតជាមធ្យម ០,៣៣ ក្នុ​ង​មួយគ្រាប់) មិនបាន​រួមចំណែក​ឲ្យ បារាំង ឈ្នះអ្វី​ឡើយ​។ រូបគេមិនត្រូវបាន​គ្រូហៅចូលជម្រើសជាតិតាំងពីខែតុលា ឆ្នាំ ២០១៥ មកម្ល៉េះ។ បើគេ​បាន​ចូលលេង​ ប្រាកដថា នឹង​មាន​ស្ថិតិល្អជាងនេះ។

Giroud ពេលប្តូរចេញជំនួសដោយ Benzema អំឡុងប្រកួតជម្រុះ Euro 2016 /រូបថត៖ Getty Images

ជម្រាបជូនថា Formula One ជា​ប្រភេទ​រថយន្ត​ប្រណាំង​ល្បឿន​លឿន កង់​ធំ ម៉ាស៊ីនធំ ដែលជាទូទៅ គេ​យក​ទៅ​ប្រណាំង​ដណ្ដើមពាន​លំដាប់​ពិភពលោក បើ​ទៅ​ធៀប​នឹង ​Karting racing ជារថយន្ត​ប្រណាំង​ដូចគ្នា តែ​មាន​កង់​តូច ម៉ាស៊ីនតូច អាចថា​ជា​ឡាន​លេង​កម្សាន្ត ឬ​អាចមាន​កម្មវិធីប្រណាំង​​ខ្លះ​ដែរ តែ​មិន​សូវ​មាន​ល្បឿន​លឿន​នោះ​ទេ (គិតជាម៉ោង) ទាល់​តែមានមនុស្សមាន ទេពកោសល្យ​ល្អ ទើប​ហ៊ាន​លេង​លើ​ផ្លូវរាប​នោះ៕

លោក Lewis Hamilton ជើងឯក formula 1 world champions
លោក Simeon Ivan ជើងឯក Karting World Championship

ប្រភព៖ livescore.com

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;