Haaland និង​​តារា​ឆ្នើម​ Dortmund ៣ នាក់​​ទៀត ​អនុញ្ញាតិ​​ឲ្យ​ចេញ​ក្រៅ​ហ្វឹក​​ហាត់​​​​ព្រោះ​​ហេតុផល​​នេះ​​

  • 2020-03-31 04:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Erling Haaland និង​តារា​ឆ្នើម​ក្រុម Dortmund ៣ នាក់​​ទៀត​មាន​ដូចជា ខ្សែ​បម្រើ​វ័យ​ក្មេង Giovanni Reyna, ខ្សែ​បម្រើ​ជើង​ចាស់ Emre Can និង​កីឡាករដាណឺម៉ាក​ Thomas Delaney សុទ្ធតែ​ត្រូវ​បាន​គេ​ប្រទៈ​ឃើញ​ បើក​រថយន្ត​ចូល​ទីលាន​ហ្វឹកហាត់​ ទាំង​ដែល​បណ្ដា​កីឡាករ​រួម​ក្លឹប​ និង​រួម​លីគ​ដទៃទៀត កំពុង​ស្នាក់​នៅ​ផ្ទះ​នៅ​ឡើយ។

Haaland និង Reyna ដើរចូល​ទីលាន​ហ្វឹកហាត់ /រូបថត៖ PA
សម្រាប់​លីគ​កំពូល​អាល្លឺម៉ង់​ ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា​ ២០២០ ទើប​ចាប់ផ្តើម​ដំណើរ​ការ​ឡើង​វិញដូច​ទៅនឹង​លីគ​កំពូល​អង់គ្លេស​ ដូច្នេះ​ដែរ។

បើ​យោង​តាម​ប្រភព​ពី ​dailymail ចំណាត់ការ​ពីគ្រប់​ក្លឹប​ បាន​រៀបចំ​ឡើងវិញ​នូវ​កាលវិភាគ​ហ្វឹកហាត់។

ដោយឡែក​ក្លឹប Dortmund ប្រុង​ប្រយ័ត្ន​ជាង​គេ ​ដោយបញ្ចូន​គ្រូ​ជំនួយ​កាយសម្បទា ជាមួយ​នឹង​កីឡាករទាំង ៤ រូប​ ដែល​មាន​ក្នុង​សារព័ត៌មាន​នេះ​គឺ អនុញ្ញាតិ​ឲ្យ​ហាត់​លើ​ទីលាន​ជាមួយ​ដៃគូ ២ នាក់ៗដើម្បី​ឲ្យ​ប្រាកដ​ជា Squad របស់​ក្រុម​ខ្លួន​ (fit) មិន​ប៉ះ​ពាល់​ដល់​ទម្រង់​លេង ពេល​លីគ​ត្រឡប់​មកវិញ។ ទីលាន​ហ្វឹក​ហាត់​សំងាត់​នោះ​ស្ថិត​នៅ​ក្នុង​តំបន់ Brackel នៃ​រដ្ឋ​ ​Harburg អាល្លឺម៉ង់។

Emre Can បាន​និយាយ​ថា "ទោះ​ជា​ពួក​យើង​ចេញ​ក្រៅ មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​ពេល​បាន​ត្រឡប់​មក​ទីលាន​វិញ ជាជាង​នៅ​តែ​ក្នុង​ផ្ទះ វាគួរ​ឲ្យ​ធុញទ្រាន់ណាស់។"

សម្រាប់​ក្លឹប Dortmund ក៏​បាន​រួម​ចំណែកបរិច្ចាគ​ប្រាក់​យ៉ាង​សន្ធឹក​ ចំណែក​ឯ​ កីឡាករ​របស់​ពួក​គេ​សុទ្ធ​តែ​យល់​ព្រម​កាត់​ប្រាក់​ខែ​ ដូច​គ្នា ដើម្បី​ជួយ​ដល់​គ្រា​មាន​អាសន្ន​នេះ៕

Emre Can បើក​រថយន្ត​ចូល​ទីលាន​ហ្វឹកហាត់ /រូបថត៖ PA
Haaland កំពុង​នៅ​លើ​ទីលាន​ហ្វឹកហាត់ /រូបថត៖ PA
Haaland កំពុង​នៅ​លើ​ទីលាន​ហ្វឹកហាត់ /រូបថត៖ PA
Thomas Delaney

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;