ប៉ូលិស ឃាត់ខ្លួនអ្នកផុសលក់ផលិតផលអនឡាញផ្ទុយពីច្បាប់ហាមឃាត់ ៦នាក់ យកមកអបរំ

  • 2020-03-31 06:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឃាត់​ខ្លួនអ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក និងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទ​ល្មេីស​បច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់​ហាម​ឃាត់។ ការឃាត់ខ្លួនេះ ធ្វើឡើងកាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ និងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហេីយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វេីផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡេីយ ជាពិសេសគ្រាន់តែយករូបក្នុងអិនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡេីយទេ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

;