ទើបតែជួបករណីកូវីដ១៩! តែមីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារជំងឺនេះទៅហើយ
- 2020-03-31 07:06:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែជួបករណីកូវីដ១៩! តែមីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារជំងឺនេះទៅហើយ
ចន្លោះមិនឃើញ
មីយ៉ាន់ម៉ា ដែលទើបតែជួបករណីកូវីដ១៩ ស្រាប់តែថ្ងៃនេះ មានអ្នកទី១ហើយដែលបានស្លាប់ដោយសារជំងឺនេះ។ អ្នកស្លាប់ជាបុរសចំណាស់អាយុ ៦៩ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យមួយក្នុងក្រុងយ៉ាងហ្គូន។
គាត់មានប្រវត្តិធ្វើដំណើរមកពីអូស្ត្រាលី ដើម្បីព្យាបាលជំងឺមហារីកចម្រុះ រួចទៅសិង្ហបុរី សម្រាក ៤ថ្ងៃ ហើយបានទៅដល់មីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃទី១៨ ខែមីនា បុរសមីយ៉ាន់ម៉ាខាងលើបានចេញរោគសញ្ញា។ បន្ទាប់មកនៅថ្ងៃទី២៥ ខែមីនា គាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងនេះ។ មួយថ្ងៃក្រោយមក ទើបគេបញ្ជាក់ថា គាត់ផ្ទុកជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី៣១មីនានេះ មីយ៉ាន់ម៉ា មានអ្នកជំងឺកូវីដ១៩ ចំនួន ១៤នាក់៕