ក្ដៅទៀតហើយ! iPhone តម្លៃធូរស៊េរីថ្មីមានជម្រើសអង្គផ្ទុកដល់ ២៥៦GB

  • 2020-04-03 02:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​ 9to5Mac ​ទើប​ទទួល​បាន​ដំណឹង​ថ្មី​ផ្ដាច់​មុខ​​ជា​ច្រើន​អំពី iPhone តម្លៃ​ធូរ​ស៊េរី​ថ្មី​ដែល​លេច​ឮ​ជា​យូរ​មក​ហើយ ក្នុង​នោះ​មាន​ឈ្មោះ, ជម្រើស​នៃ​ពណ៌ និង​​ទំហំ​នៃ​អង្គ​ផ្ទុក​ទៀត​ផង។

កន្លង​មក​ iPhone តម្លៃ​ធូរ​ស៊េរី​ថ្មី ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ពីរ​គឺ iPhone SE 2 (ដោយ​សារ iPhone តម្លៃ​ធូរ​ជំនាន់​ដំបូង​មាន​ឈ្មោះ iPhone SE) និង iPhone 9 (ដោយ​សារ​លេច​ឮ​ថា​ iPhone តម្លៃ​ធូរ​ជំនាន់​ថ្មី​មាន​រូបរាង​​និង​ទំហំ​ដូច​ជា iPhone 8)។ 9to5Mac បាន​ឲ្យ​ដឹង​ថា Apple នឹង​ហៅ​ iPhone ស៊េរី​ថ្មី​នេះ​ជា "iPhone SE” ដដែល ប៉ុន្តែ​មាន​បន្ថែម​ 2020 មក​ជា​មួយ​ គឺ "”2020 iPhone SE” ឬ “iPhone SE 2020”។

គេ​រំពឹង​ថា iPhone SE ថ្មី​នឹង​ប្រើ​ប្រាស់​ឈីប​ដូច​ត្រកូល iPhone 11 គឺ​ឈីប A13 Bionic ហើយ​វា​ទំនង​ជា​ពេញ​និយម​សម្រាប់​អ្នក​ប្រើ iPhone 6 ដែល​លែង​ទទួល​បាន​ការ​អាប់ដេត Software ជំនាន់​ថ្មី។

9to5Mac បាន​បញ្ជាក់​​ដែរ​ថា​ iPhone SE ថ្មី​នឹង​មាន​ពណ៌​ចំនួន​បី​គឺ​ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​ក្រហម PRODUCT (Red)។ ចំណែក​អង្គ​ផ្ទុក​គឺ​មាន ៦៤GB ១២៨GB និង ២៥៦GB។

ចំពោះ​តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ពី​មុន​មក​លោក Ming-Chi Kuo អ្នក​វិភាគ​ល្បី​ឈ្មោះ បាន​និយាយ​ថា​ iPhone SE ថ្មី​នឹង​មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។ 9to5Mac បង្ហាញ​ក្ដី​រំពឹង​ថា​ iPhone SE អាច​នឹង​បង្ហាញ​មុខ និង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​នា​​យប់​ថ្ងៃ​សុក្រ​នេះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;