ហាងឆេង អាសង់ ២០២០ តម្លៃនៅតែជាង ២ពាន់ស្ដើង

  • 2020-04-03 03:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហាក់​មាន​ភាព​ស្ងប់ស្ងាត់​នៅ​តាម​ហាង​លក់​ម៉ូតូ​មួយ​ចំនួ​នៅ​ក្រុង​ភ្នំពេញ តែបើ​តាម​ការ​សាកសួរ​នៅ​តាម​ហាង​ជា​ច្រើន Honda Dream ឆ្នាំ ២០២០ នៅ​តែ​មាន​អ្នក​ទិញ​មួយៗមិន​ចេះ​ដាច់​ហើយ​បើ​និយាយ​ពី​តម្លៃ​ក៏​មិន​ធ្លាក់​ច្រើនឡើយ។

Honda Dream ដែល​គេ​តែ​និយម​ហៅ អាសង់ ចេញ​ដល់​ស៊េរី​ឆ្នាំ ២០២០ មាន​រូប​រាង​មិន​មាន​ការ​ប្រែ​ប្រួល​ និង​នៅ​តែ​បន្ត​មាន​លក់​នៅ​លើ​ទីផ្សារ​យ៉ាង​ច្រើន ពិសេស​នៅ​ម្ដុំ​គិរីរម្យ។

តាម​ពី​ប្រភព​ហាង​ទាំង​នេះ នៅ​ព្រឹក​នេះ Honda Dream ឆ្នាំ ២០២០ ដាក់​លក់​​​តាម​ហាង​មាន​តម្លៃ​ចន្លោះ​ពី ២ ៣៥០ ទៅ ២ ៤០០​ដុល្លារ (តម្លៃ​នេះអាច​លើស​នេះ​សម្រាប់​ការ​បង់រំលស់ និងខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​ស៊េរី​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

អត្ថបទ៖ ម៉េងងី

;