អគ្គស្នងការ បញ្ជាឱ្យត្រៀម​ទប់​ស្កាត់​រាល់​ការ​ប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

  • 2020-04-04 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​បញ្ជា​ឱ្យ​ត្រៀម​លក្ខណៈ​សម្បត្តិទាំងកម្លាំង​អន្តរាគមន៍ និង​មធ្យោបាយ សម្ភារៈ​សំដោ​រួមចំណែក​ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ គ្រប់ថ្នាក់ ដោយត្រូវ៖

-ចាត់តាំង​ឱ្យមាន​កម្លាំង​ល្បាត ត្រួតពិនិត្យ ឬដាក់​កម្លាំង​ឈរជើង​ក្នុងករណីចាំបាច់ ដើម្បី​ទប់ស្កាត់​រាល់ការ​ប្រមូលផ្តុំ​ជួបជុំរៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​រាំកម្សាន្ត​នៅតាម​ទីសាធារណៈ និង​តាម​សហគមន៍ (លើកលែងតែការជួបជុំ​ជាលក្ខណៈ​គ្រួសារ​ក្នុង​រូបភាព​តូចៗ​តាមគេហដ្ឋាន) ព្រមទាំងការ​ជួបជុំ​តាមបែប​សាសនា នៅតាម​ទីវត្តអារាម ព្រះវិហារ និងគោលដៅ​ប្រារព្ធ​ពិធីបែបសាសនា​ផ្សេងៗ។

-បន្ត​សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ក្តាប់បាន​អំពីវត្តមាន និងស្ថានភាព​របស់​ពលករ​ចំណាកស្រុក ដែល​វិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងតាមដាន​ការ​អនុវត្ត​នូវសេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់​ការឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩ និងមានវិធានការ​សង្គ្រោះ ក្នុងខណៈដែល​រកឃើញ​ពលរដ្ឋ​ណាម្នាក់មានការសង្ស័យ ឬមាន​សញ្ញាផ្ទុកវីរុសកូវីដ១៩។

-ត្រូវបង្កើន​កិច្ចសហការ​ជាមួយអាជ្ញាធរ និង​ស្ថាប័ន​មានសមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយ​នូវរាល់សំណូមពរ របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​កូវីដ១៩គ្រប់ថ្នាក់ បានទាន់ពេលវេលា ពិសេសការដាក់​កម្លាំងការពារ​តាមគោលដៅអាទិភាព ដូចជា​មណ្ឌលសុខភាព មន្ទីរពេទ្យ​បង្អែក មន្ទីរពេទ្យ និងគោលដៅ​ដាក់​ឱ្យនៅដោយឡែក​ដែលត្រូវបាន​កំណត់​ដោយ​គណៈកម្មការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គ្រប់ថ្នាក់៕

សូមអាន​បន្ថែម​ក្នុងសេចក្តីណែនាំខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;