មានអ្នកចាំទីតែម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាន Ballon d'Or
- 2020-04-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកចាំទីតែម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាន Ballon d'Or
ចន្លោះមិនឃើញ
Ballon d'Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដែលផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំ រៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football។
ចាប់តាំងពីបង្កើតកាលពីឆ្នាំ ១៩៥៦ មក ពោលគឺរយៈពេល ៦៣ឆ្នាំ មានអ្នកចាំទីតែម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានរង្វាន់នេះ គឺ Lev Yashin របស់អតីតសហភាពសូវៀត ដែលឈ្នះកាលពីឆ្នាំ ១៩៦៣។
កាលពីឆ្នាំ២០១៤ អ្នកចាំទី Manuel Neuer ដែលជាតួអង្គសំខាន់មួយរូបជួយ អាល្លឺម៉ង់ឈ្នះ World Cup បានជាប់ក្នុងបេក្ខភាព ៣នាក់ចុងក្រោយ ប៉ុន្តែមិនបានឈ្នះនោះទេ ដោយទទួលការបោះឆ្នោត ចាញ់ Cristiano Ronaldo។
ដូចគ្នាដែរ កាលពីឆ្នាំ ២០១៩ មានការចាប់អារម្មណ៍លើអ្នកចាំទីជាបេក្ខភាពឈ្នះ Ballon d'Or សារជាថ្មីគឺ Alisson Becker ដែលឈ្នះស្រោមដៃមាស៣ក្នុងកម្មវិធី Premier League, Champions League និង Copa America។ Alisson រក្សាទីឬ Clean sheet ២១ប្រកួតក្នុងចំណោម៣៨ប្រកួតនៅលីគអង់គ្លេស ហើយនៅ Copa តាំងពីវគ្គចែកពូលដល់ផ្ដាច់ព្រ័ត្ររូបគេរបូតតែ១គ្រាប់គត់ដែលជាការទាត់បាល់ប៉េណាល់ទីរបស់ប៉េរូ។
យ៉ាងណា លទ្ធផលចេញមកផ្លូវការ Lionel Messi បានគ្រងតំណែងនេះ ៦ សម័យ ចំណែក Alisson បានត្រឹមជាប់ក្នុងបេក្ខភាព ៧ នាក់ចុងក្រោយ មិនអាចក្លាយជាអ្នកចាំទី ទី២ ដែលអាចឈ្នះពាន Ballon d'Or បាន ប៉ុន្តែបានឈ្នះពាន Yachine Trophy ២០១៩ ដែលមានតម្លៃស្មើនឹងពាន Ballon d'Or ដែលបង្កើតមកសម្រាប់ប្រគល់ជូន អ្នកចាំទីឆ្នើម៕