រាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យដំណើរការគម្រោងលុយ​ ១០០លានដុល្លារជួយវិស័យ SME

  • 2020-04-03 08:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការ "គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម " ដែលមានទឹកប្រាក់សរុប ១០០លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់វិស័យ SME នៅកម្ពុជា។

សកម្មភាពនៅក្នុងសហគ្រាសផលិតនំមួយនៅរាជធានីភ្នំពេញ
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ និងមធ្យម មានគោលបំណងផ្តល់ ឥណទាន មានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពដូចជា ផ្នែកកម្មន្តសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ។

តម្រោងដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារនេះ ជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សកម្មភាពនៅក្នុងសហគ្រាសផលិតនំមួយនៅរាជធានីភ្នំពេញ

គ្រឹះស្ថានហិរញូវត្ថុដែលបានចូលរួមក្នុងគម្រោងនេះមានចំនួន ៣៣ ក្នុងនោះមានធនាគារពាណិជ្ជចំនួន ២៣, ធនាគារឯកទេសចំនួន ២ , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើចំនួន ៥, និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;