Messi និង​អតីត​កីឡាករ Barca ២ រូប​​ទៀត​បរិច្ចាគ​​ ៣ លាន​អឺរ៉ូ ​ក្រោយ​មន្ទីរពេទ្យ​មួយ​សុំ​ជំនួយ

  • 2020-04-06 03:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អ្នក​ចាត់ការទូទៅ​ក្លឹប Al Sadd លោក Xavi Hernandez និង​ភរិយា Núria Cunillera បាន​ប្រកាស​​បរិច្ចាគ​ទឹក​ប្រាក់​ ១ លាន​អឺរ៉ូ​ (ប្រមាណជា ១ លាន​ដុល្លារ​អាមេរិក) ជួយ​ដល់​មន្ទីរពេទ្យមួយឈ្មោះ Clinic ស្ថិត​នៅ​ទីក្រុង​​បាសេឡូណា ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ COVID-19 ។

Xavi Hernandez និង​ភរិយា / រូបថត៖ GettyImages
រំឮក​បន្តិច​ដែរ​ថា មន្ទីពេទ្យ​ខាង​លើ បាន​ប្រកាស​​សុំ​ជំនួយ​ពី​សប្បុរសជននានា ក្នុង​គោល​បំណង​បន្ថែម​នូ​វ​បរិក្ខារ​ពេទ្យ​​បន្ទាន់​ ក៏​ដូចជា ឧបករណ៍​ការពារ​បុគ្គលិក​ពេទ្យ​ ​ដែល​មាន​ចំនួន​ច្រើន​ពាន់​នាក់។

ក្នុង​នោះ​ដែរ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ ប្រធាន​ក្រុម​ Lionel Messi និង​​អ្នក​ចាត់ការ​ទូទៅ​ក្លឹប Manchester City លោក Pep Guardiola ក៏​បាន​បរិច្ចាគ​ទឹក​ប្រាក់​ក្នុង​ម្នាក់ ១ លាន​អឺរ៉ូ​​ដូច​គ្នា សរុប​ទៅកីឡាករក្រុម​អ្នក​មាន​បុណ្យបាន​បរិច្ចាគ ៣ លាន​អឺរ៉ូ​ហើយ​ដើម្បីជួយ​ដល់​មន្ទីរ​ពេទ្យ​ដែល​មាន​មូលដ្ឋាន​តំបន់​កាតាឡាន់​មួយ​នេះ។

សម្រាប់ Messi ក៏​បាន​យក​ចំណែក​មួយ​ទៀត ជួយ​ដល់​មន្ទីរ​ពេទ្យ​ឯ​ស្រុក​កំណើត​ ក្នុង​ប្រទេស​អាហ្សង់ទីនផងដែរ បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​កាត់​ប្រាក់ខែ​ជាង ៧០% ពី​សំណាក់​ក្លឹប​ខ្លួន​ក៏​ដោយ​។

Messi និង​អតីត​កីឡាករ Barcelona

គិត​មក​ទល់​ថ្ងៃទី ៦ ខែមេសា ២០២០ អេស្ប៉ាញ ឡើង​មក​ឈរ​លេខ ២ ក្រោយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​កើត​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ ពោល​គឺ ករណី​ឆ្លង​ចំនួន​ ១៣១ ៦៤៦ នាក់ អ្នក​ស្លាប់​កើន​ដល់ ១២ ៦៤១ នាក់ និង​អ្នក​ជាសះស្បើយ​ចំនួន ៣៨ ០៨០ នាក់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;