៣ថ្ងៃជាប់ៗគ្នាហើយ ដែលវៀតណាម​អត់រកឃើញ​អ្នកជំងឺ​កូវីដ១៩

  • 2020-04-07 01:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះ គឺជាថ្ងៃទី៣ជាប់ៗគ្នាហើយ ដែល​វៀតណាម មិនមានករណីកូវីដ១៩ ពោលគឺនៅមានចំនួន ២៤៥នាក់ដដែល ក្នុងនោះ​មានអ្នកជាសះស្បើយ ៩៥នាក់។ នេះបើតាមការចុះផ្សាយរបស់ Vietnam News។

ជាមួយគ្នានោះ វៀតណាមរំពឹងថា អ្នកជំងឺ​ចំនួន ១៨នាក់បន្ថែមទៀត នឹង​ជាសះស្បើយនៅថ្ងៃអង្គារនេះ។

ក្នុងចំណោមអ្នកជំងឺទាំង២៤៥នាក់ ក្នុងនោះ មាន១៥៣នាក់ ឬ ៦២,៤% ជាជនជាតិវៀតណាម ដែលត្រឡប់មកពីក្រៅប្រទេស ហើយមាន ៦២នាក់​ជាករណីឆ្លងមកពីមន្ទីរពេទ្យ Bach Mai ក្នុងក្រុងហាណូយ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;