ក្រសួង​ការងារ ជូនដំណឹង​រឿងលើកថ្ងៃឈប់សម្រាក​ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

  • 2020-04-07 06:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បាន​ជូនដំណឹង​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះថា ការឈប់សម្រាក ចំនួន៤ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិនៅថ្ងៃទី១៣, ១៤, ១៥, និង ១៦ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ត្រូវបានលើកពេល។

ក្រសួង​បន្តថា រាជរដ្ឋាភិបាល​បាន​កំណត់​ចំនួន​ថ្ងៃ​ត្រូវសងការឈប់សម្រាក​ចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ​ចំនួន ៥ថ្ងៃ ជូន​កម្មករ-និយោជិតវិញ នៅពេលវេលាសមស្របណាមួយ។ ក្រសួង​នឹង​ធ្វើការ​ជូនដំណឹង​ជាថ្មី​អំពីការឈប់សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបាន​ការកំណត់​កាលបរិច្ឆេទ​ជាក់ច្បាស់​ណាមួយ​ពីរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ក្រសួងការងារ ប្រាប់​ឱ្យបន្តធ្វើការដូចថ្ងៃធម្មតា​នៅតាមសហគ្រាស​ គ្រឹះស្ថានរបស់ខ្លួន ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សូមជម្រាបថា កាលពីព្រឹកមិញ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ពីការលុបចោលថ្ងៃឈប់សម្រាក​ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;