អាជ្ញាធរ​វៀតណាម តាម​រកអ្នក​ពាក់ព័ន្ធ​ក្រោយ​អ្នក​ជំងឺកូវីដ១៩​ម្នាក់ ដើរ​ចូលក្នុងផ្សារ និងពេទ្យ​ជាច្រើន​កន្លែង

  • 2020-04-09 01:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​វៀតណាម បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​កាលពី​ថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០២០ ដើម្បីតាមរក​អ្នកដែលទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ (ទី២៤៣)។

អ្នកជំងឺ​រូបនោះ ជាបុរស​មាន​អាយុ ៤៧ឆ្នាំ បាន​ចូលផ្សារ Quang Ba និងផ្សារ Me Linhក្នុងក្រុង​ហាណូយ ជាច្រើន​ដង កាលពី​ខែមីនា។ គាត់​ក៏បាន​ទៅកាន់មន្ទីរពេទ្យ Bach Mai និង​ចូលភោជនីយដ្ឋាន​មួយកន្លែងនៅទល់មុខមន្ទីរពេទ្យនេះ កាលពីថ្ងៃទី១២ ខែមីនាផងដែរ។ ក្រៅពីនេះ គាត់​ក៏បាន​ទៅកាន់មន្ទីរពេទ្យ២កន្លែងទៀតគឺ មន្ទីរពេទ្យ Phuc Yen Obstetrics ក្នុងខេត្ត Vinh Phuc និង​មន្ទីរពេទ្យ Obstetrics and Gynaecology ក្នុងក្រុងហាណួយ កាលពីដើមខែមេសានេះផងដែរ។

សូមជម្រាប​ថា អ្នកជំងឺ​ខាងលើ​នេះ ត្រូវបាន​បញ្ជាក់ថា​មានវិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃទី៦ ខែមេសា ប៉ុន្តែគេ​មិនដឹងច្បាស់​ថា តើគាត់​ឆ្លងជំងឺនេះ​មកពីណាឡើយ។

គិត​ត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០ វៀតណាម បានរកឃើញ​អ្នក​ជំងឺកូវីដ១៩ ចំនួន ២៥១នាក់ ក្នុងនោះ ជា​សះស្បើយ ១២៦នាក់៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;