និស្សិតកូរ៉េ ទារថ្លៃបង់សាលាវិញ ពេល​ត្រូវបាន​បិទ​ដោយសារ​កូវីដ១៩

  • 2020-04-10 00:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីកូរ៉េខាងត្បូង និង​ភាគី​សាកលវិទ្យាល័យ​ក្នុងប្រទេស កំពុងពិភាក្សា​គ្នារកដំណោះស្រាយ​ចំពោះ​ការ​ទាមទារលុយរៀនវិញ​របស់និស្សិត បន្ទាប់ពីសាលាត្រូវបានបិទ​ដោយសារជំងឺកូវីដ១៩។ នេះបើតាម​​ការចុះផ្សាយរបស់ Yonhap News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២០នេះ។

សាកល​វិទ្យាល័យ​ភាគច្រើន បាន​ពន្យារពេល​ចាប់ផ្តើម​សិក្សា​ឆមាសថ្មី​ត្រឹម២សប្តាហ៍ កាលពីខែមីនា ហើយ​បាន​បើកការបង្រៀនតាមអនឡាញ ក្នុងអំឡុង​វិបត្តិកូវីដ១៩នេះ។ ប៉ុន្តែ​មាន​និស្សិត​មួយចំនួន បាន​បង្ហាញការមិនសុខចិត្ត​ ហើយប្រមូលផ្តុំតវ៉ា​ថា សិទ្ធិរៀនសូត្ររបស់ខ្លួនត្រូវបានបំពាន និងទាមទារថ្លៃបង់សាលាមកវិញ។

ក្រុមប្រឹក្សា​កូរ៉េ​សម្រាប់​ការអប់រំ​សាកលវិទ្យាល័យ បាន​លើកឡើង​ថា សាកលវិទ្យាល័យ​គ្មាន​លទ្ធផល​ក្នុងការ​សងថ្លៃសិក្សា​ឱ្យនិស្សិតវិញឡើយ ដោយសារតែ​កំពុងជួប​ផលវិបាកហិរញ្ញវត្ថុ ជាពិសេស​ថ្មីៗនេះ សាលាត្រូវចំណាយទៅឱ្យនិស្សិត​បរទេស​ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការឆ្លងមេរោគ ព្រមទាំង​ការចំណាយលើការរៀបចំ​ការសិក្សា​អនឡាញផងដែរ។ ប៉ុន្តែជំនួសមកវិញ សាលា​នឹងពិចារណា​ផ្តល់ជូន​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​និស្សិត​ដែល​ទទួលរងផលប៉ះពាល់៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

;