Arsenal ស្នើ ៥ ចំណុចកាត់ប្រាក់ខែកីឡាករ ជាមួយនឹងលក្ខខណ្ឌសុទ្ធតែធ្ងន់ៗ
- 2020-04-13 01:10:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ស្នើ ៥ ចំណុចកាត់ប្រាក់ខែកីឡាករ ជាមួយនឹងលក្ខខណ្ឌសុទ្ធតែធ្ងន់ៗ
ចន្លោះមិនឃើញ
ក្លឹប Arsenal បានបញ្ចេញនូវសំណើរសុំកាត់ប្រាក់ខែកីឡាករ រយៈពេល ១២ ខែជាមួយនឹងលក្ខខណ្ឌធំៗ ៥ ដែលកំពុងតែមានភាពស្រពិចស្រពិល មិនទាន់មានការយល់ព្រមរវាងភាគីក្លឹប និងសាមីកីឡាករនៅឡើយ។
១) ទំហំភាគរយនៃការកាត់សរុបទាំង ១២ ខែគឺ ១២,៥% ដោយគិតចាប់ពីខែមេសា រហូតដល់ខែ មិនា នៃការបើករដូវកាលថ្មីការប្រកួតប្រជែងពានអឺរ៉ុប ២០២០-២០២១។
២) ទំហំទឺកប្រាក់ដែលកាត់ នឹងត្រូវវេរចូលគណនីកីឡាករវិញ បើកាលណាក្លឹបបានលេងនៅ Champions League
៣) ប្រសិនណាបើក្លឹបមិនបានលេង Champions League នឹងមិនត្រូវបាន សងប្រាក់ត្រឡប់វិញឡើយ
៤) ប្រសិនណាបើក្លឹបធ្លាក់មកលេង Europa League ទំហំភាគរយនឹងត្រូវកាត់ ៧,៥%
៥) ប្រសិនណាបើលីគ មិនអាចបញ្ចប់រដូវកាលបាន ឬភាគីកីឡាករមិនអាចបើកប្រាក់ខែពេញបានទេ ជំហានបន្ទាប់គឺត្រូវសាកសួរសាមីកីឡាករម្នាក់ៗ ដើម្បីស្វែងរកដំណោះស្រាយ។
សម្រាប់សំណើរសុំនេះ នឹងត្រូវបានផុតកំណត់ត្រឹមថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយ ខណៈដែលកីឡាករទាំងអស់មានសិទ្ធក្នុងតវ៉ា ឬបញ្ចេញមិតមិនពេញចិត្តណាមួយបាន (បច្ចុប្បន្ន មានដំណឹងថា កីឡាករបានច្រានចោលនូវសំណើរនេះ)។
ជម្រាបជូនដែរថា ក្លឹបកាំភ្លើងធំ ក៏កំពុងតែរងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដូចទៅនឹងក្លឹបបាល់ទាត់ទាំងអស់ផងដែរ ដោយសារតែវីរុសកូវីដ ១៩ ។ ដោយឡែកកាលពីរដូវកាលមុន គេដឹងថា ក្លឹបធំមួយនៅទីក្រុងឡុងដ៏នេះ បានខាតបង់រហូតដល់ទៅជាង ២៧ លានផោន ខណៈដែលតួលេខខាតបង់នេះ នឹងឡើងដល់ ២៣០ លានផោន ប្រសិនណាបើ លីគមិនអាចរកថ្ងៃវិលមកវិញបាន ឬលេងដោយបិទទ្វារគ្មានអ្នកទស្សនា ជាដើម៕