៨យ៉ាងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលអ្នកប្រហែលមិនដឹងពីតុក្កតាឆ្មាកណ្ដុរឡើយ
- 2020-04-21 03:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨យ៉ាងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលអ្នកប្រហែលមិនដឹងពីតុក្កតាឆ្មាកណ្ដុរឡើយ
ចន្លោះមិនឃើញ
ត្រលប់ទៅកាលពីជាង ១០ឆ្នាំមុនរឿង គំនូរជីវចល Tom and Jerry ដែលគេនិយមហៅថា តុក្កតាឆ្មាកណ្ដុរ គឺជារឿងដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមរឿងគំនូរជីវចលទាំងឡាយ។ សម្រាប់អ្នកដែលនិយមទស្សនា Tom and Jerry តើអ្នកដឹងអ្វីខ្លះពីរឿងមួយនេះ?
ខាងក្រោមនេះគឺជាចំណុច ៨យ៉ាង ដែលអ្នកមិនប្រាកដថាបានដឹងពីរឿងគំនូរជីវចលTom and Jerry៖
១. តាមពិត Tom and Jerry ត្រូវបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តមួយនាឆ្នាំ១៩៨៤ តែដោយសារកើតមានបញ្ហាបន្តិចបន្តួចទើបត្រូវគេរំសាយចោលវិញ។ ប៉ុន្តែ Jerry ធ្លាប់បានបង្ហាញខ្លួនក្នុងល្ខោននិយាយមួយរួចមកហើយនៅក្នុងឆ្នាំ១៩៤៤។
២. អ្នកបង្កើតគំនូរជីវចលនេះគឺលោក William Hanna និង Joseph Barbera បានបង្កើតនូវគំនូរជីវចលល្បីៗដទៃទៀតដែរ ដូចជា Scooby-Doo, The Smurfs, The Flintstones, ឬ Yogi Bear ជាដើម។
៣. Tom and Jerry គឺជាឈ្មោះមួយដែលទទួលបានពីការប្រកួតស្វែងរកឈ្មោះសម្រាប់តួអង្គទាំងពីរនេះ។ ដំបូងឡើយ Tom ត្រូវបានគេដាក់ឈ្មោះថា Jasper ចំណែកឯ Jerry វិញគឺគ្មានឈ្មោះនៅឡើយ។
៤. នៅក្នុងឆ្នាំ១៩៧៥ Tom and Jerry គឺជាមិត្តភ័ក្ដិដ៏ល្អ ដែលពួកគេធ្វើដំណើរកម្សាន្ត ដោះស្រាយបញ្ហា និងចូលរួមកម្មវិធីប្រកួតជាមួយគ្នា ប៉ុន្តែមិត្តភាពនេះមិនបានយូរអង្វែងនោះទេ។
៥. នៅក្នុងភាគមួយមានឈ្មោះថា Spike & Tyke ដែលបង្កើតនៅឆ្នាំ១៩៥៧ ហើយភាគនោះគឺ Tom ត្រូវបានឆ្កែឪពុកនិងកូននាំគ្នាធ្វើបាបយ៉ាងចាស់ដៃ។ គួរឲ្យស្ដាយដែលភាគហ្នឹងផលិតបានតែប៉ុន្មានឈុតហ្នឹង មុនពេលស្ទូឌីយោត្រូវបានបិទចោល។
៦. គំនូរជីវចល Tom and Jerry ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតសម្រាប់គំនូរជីវចលជាឈុតខ្លី ដោយទទួលបានពានរង្វាន់ Academy Award ដល់ទៅ៧។
៧. នៅឆ្នាំ២០០០ Tom and Jerry ត្រូវបានទស្សនាវដ្ដី Time ចាត់ទុកជាកម្មវិធីទូរទស្សន៍ដ៏អស្ចារ្យបំផុត។
៨. នៅវគ្គចុងក្រោយនៃ Tom and Jerry ដែលផលិតដោយ Hanna Barbara Cartoons គឺជាចុងបញ្ចប់ដ៏អាក្រក់បំផុតនៅពេលដែល Tom និង Jerry ធ្វើអត្តឃាតនៅលើផ្លូវរថភ្លើង៕