មើលរាប់ភ្លេច តិចអត់ដឹងថាវគ្គណា ជាវគ្គដំបូងបង្អស់របស់ តុក្កតាឆ្មា និងកណ្តុរ!
- 2020-04-22 03:39:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរាប់ភ្លេច តិចអត់ដឹងថាវគ្គណា ជាវគ្គដំបូងបង្អស់របស់ តុក្កតាឆ្មា និងកណ្តុរ!
ចន្លោះមិនឃើញ
ប្រិយមិត្តសុទ្ធតែធ្លាប់លឺ និងបានមើលហើយ នូវវីដេអូគំនូរជិវចល Tom&Jerry (ខ្មែរយើងច្រើនហៅតុក្កតា ឆ្មា និងកណ្ដុរ)។ ទោះជាយ៉ាងណា ដោយសារតែរឿងភាគគំនូរជីវចលនេះ មានច្រើនវគ្គ ហេតុនេះលោកអ្នកអាចនឹងមិនដឹងថា វគ្គណា ជាវគ្គដំបូងបង្អស់របស់រឿងតុក្កតានេះ។ ស្របក្នុងន័យនេះ អត្ថបទខាងក្រោមនឹងស្រាយចម្ងល់មួយនេះ។
វគ្គដំបូងបង្អស់ក្នុងរឿងតុក្កតា Tom&Jerry គឺ វគ្គ Puss Gets the Boot ត្រូវបានដាក់បញ្ចាំងកាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ១៩៤០។ នៅពេលនោះ តួឆ្មាឈ្មោះ Jasper ខណៈតួកណ្ដុរឈ្មោះ Jinx នៅឡើយទេ (ឈ្មោះទាំងនេះ ត្រូវបានជំនួសដោយ Tom & Jerry នាពេលដ៏ខ្លីក្រោយមក)។
ដោយសារបច្ចេកវិទ្យាមិនទាន់ទំនើបនាពេលនោះ កាលពីពេលដំបូងឡើយ រឿងតុក្កតានេះ ត្រូវបានបញ្ចាំងក្នុងរូបភាពសខ្មៅ។ រហូតទាល់តែពេលអំឡុងឆ្នាំ ១៩៧០ នៅពេលបច្ចេកវិទ្យាទូរទស្សន៍ពណ៌រីកចម្រើន ទើបរឿងគំនូរជីវចលមួយនេះ ត្រូវបានរៀបចំឡើងវិញ ហើយលែងបន្តមានភាព ស ខ្មៅតទៅទៀត។
តោះមកមើល វីដេអូខ្លីអំពី វគ្គ Puss Gets the Boot ដែលជាវគ្គដំបូងបង្អស់ក្នុងរឿងតុក្កតា Tom&Jerry ៕