វៀតណាម បញ្ចប់​វិធានការ "Social Distancing" ក្រោយ​អត់មាន​ករណី​ឆ្លងកូវីដ១៩ថ្មី​សោះ

  • 2020-04-23 02:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម ​អត់មាន​ជួបករណីកូវីដ១៩ថ្មី ប្រមាណ១សប្តាហ៍​មកហើយ ពោលគឺមាន​អ្នកជំងឺ​ចំនួន ២៦៨នាក់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២០ ខណៈអ្នកជាសះស្បើយ កើនដល់ ២២៣នាក់។

ការមិនរកឃើញ​ករណីថ្មីបែបនេះ បាន​ធ្វើឱ្យ​វិធានការ​គម្លាតសង្គម ឬ Social Distancing ត្រូវបាន​ដកចេញវិញហើយ នៅក្រុងធំៗដូចជា ហាណូយ និង​ហូជីមិញ ចាប់ពីថ្ងៃទី២៣ ខែមេសានេះ។ ជាមួយគ្នានេះ សេវាមួយចំនួន​​ ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ។

ចំណែក​បណ្តាខេត្តចំនួន ៥៩ផ្សេងទៀត ដែល​ស្ថិតក្នុង​ហានិភ័យកម្រិតទាប កំពុងត្រៀម​ឱ្យសិស្សចូលរៀននៅសាលាវិញ​ផងដែរ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;