ក្រសួងមួយរបស់កម្ពុជាប្រកាសឈប់ប្រើក្រដាសជំនួសដោយប្រព័ន្ធឌីជីថលនៅឆ្នាំ២០២១
- 2020-04-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមួយរបស់កម្ពុជាប្រកាសឈប់ប្រើក្រដាសជំនួសដោយប្រព័ន្ធឌីជីថលនៅឆ្នាំ២០២១
ចន្លោះមិនឃើញ
“ឆ្នាំនេះក្រសួងយើងកំពុងដំណើរការ និងជំរុញប្រព័ន្ធរដ្ឋបាលប្រើប្រាស់ក្រដាសតិច less paper ហើយនៅឆ្នាំក្រោយ ២០២១ យើងឈានទៅដល់ការមិនប្រើប្រាស់ក្រដាស Paperlessក្នុងប្រព័ន្ធរដ្ឋបាល” នេះជាថ្លែងរបស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងកម្មវិធីសន្និសិទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០។
ការដាក់ និងជំរុញឲ្យស្ថាប័នមួយនេះពីការប្រើប្រាស់ក្រដាសតិច មកឈប់ប្រើប្រាស់នេះក្រសួងក៏ទាមទារឲ្យមានការបណ្តុះបណ្តាលដល់មន្ត្រីទាំងអស់ដើម្បីឈានទៅដល់ការប្រើប្រព័ន្ធឌីជីថលក្នុងការងាររដ្ឋបាលឲ្យល្អប្រសើរ មានប្រសិទ្ធភាព និងមានជំនឿទុកចិត្ត។ អ្នកនាំពាក្យរូបនេះបន្ថែម៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app