រឿង​ភ្ញាក់ផ្អើល​ទាំង ១៥ ដែល​អ្នក​មិនដឹង​ពី​កូរ៉េ​ខាងជើង

  • 2020-04-27 01:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាងក្រោម​នេះ គឺ​ជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ទាំង១៥ ពីប្រទេសកូរ៉េខាងជើង៖

១. ការ​ប្រើប្រាស់ និង​ជួញដូរ​កញ្ឆា គឺ​ស្របច្បាប់​នៅ​កូរ៉េខាងជើង។

២. ប្រតិទិន របស់​កូរ៉េខាងជើង គឺ​យកតាម​ថ្ងៃ​កំណើត​របស់​លោក គីម អ៊ីលសុង ពីថ្ងៃទី​១៥ មេសា ១៩១២។ មានន័យថា ឆ្នាំនេះ​ពុំមែន​ជាឆ្នាំ ២០១៧ នៅ​កូរ៉េខាងជើង​ឡើយ ពោល​គឺជា​ឆ្នាំ ១០៥។

៣. ប៉ូលិស​ចរាចរណ៍ ត្រូវបាន​ប្រើប្រាស់​ជំនួស​ភ្លើង​ស្តុប។ ទោះបីជា​មាន​ភ្លើង​ស្តុប នៅតាម​ចំណុច​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​ភាគច្រើន​គឺសុទ្ធតែ​មិន​ដំណើរការ​នោះ​ទេ។

៤. កូរ៉េខាងជើង មាន​កីឡដ្ឋាន​ដ៏ធំ​បំផុត​ក្នុង​ពិភពលោក ដែលមាន​កៅអី​សម្រាប់​អ្នក​ទស្សនា​ចំនួន ១៥ម៉ឺន។

៥. អ្នកជាប់​ទោស​ម្នាក់ នឹង​ប៉ះពាល់​ដល់​ក្រុមគ្រួសារ​ទាំងមូល ជីដូនជីតា ឪពុកម្តាយ និង​កូន។

៦. អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ គ្រូ​ទាំងអស់ តម្រូវ​ឲ្យរៀន​លេង​ឧបករណ៍​ភ្លេង អាគ័រដេអ៊ុង (Accordion)។ បច្ចុប្បន្ន​នេះ ​ពលរដ្ឋ​ជាច្រើន នៅតែ​មាន​ជំនាញ​លើ​ឧបករណ៍​នេះ។

៧. មាន​ទីក្រុង​ក្លែងក្លាយ​១ នៅជិត​ព្រំដែន​កូរ៉េខាងត្បូង ដើម្បី​បំភ័ន្ត និង​បំភ័យ​កូរ៉េខាងត្បូង។ ក្រុង​នេះ ត្រូវបាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​កូរ៉េ ដោយមាន​ឈ្មោះថា Kijong-dong។

៨. កូរ៉េ​ខាងជើង មានអ្នក​ចេះ​អក្សរ ៩៩% នៃ​ប្រជាជន​ទាំងអស់។

៩. កូរ៉េ​ខាងជើង មាន​ប៉ុស្តិ៍​ទូរទស្សន៍ តែ ៣ប៉ុស្តិ៍​ទេ ក្នុងនោះ ២ប៉ុស្តិ៍ អាច​ទស្សនា​បានតែ​ថ្ងៃចុង​សប្តាហ៍ ចំណែក ១ប៉ុស្តិ៍ ទស្សនា​បាន​ជារៀងរាល់​ថ្ងៃ ប៉ុន្តែ​បានតែ​ពេលល្ងាច​ប៉ុណ្ណោះ។

១០. ក្រុង​ព្យ៉ុងយ៉ាង មាន​ប្រជាជន ៣លាន​នាក់ ប៉ុន្តែ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​នេះ គឺមាន​តែ​ឥស្សរជន អ្នកមាន​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ស្មោះត្រង់​ប៉ុណ្ណោះ។

១១. កូរ៉េ​ខាងជើង ប្រើ​លាមក​មនុស្ស ជំនួស​ជី ក្នុងការ​ដាំដុះ។

១២. ប្រជាជន​កូរ៉េខាងជើង មាន​​ជាង ២៥លាន​នាក់ ក្នុងនោះ​ជាង​ពាក់​កណ្តាល រស់នៅ​ក្នុងភាព​ក្រីក្រ​ខ្លាំង។

១៣. កូរ៉េ​ខាងជើង មាន​ទាហាន​សកម្ម និង​បម្រុង​ជាង ៧លាន​នាក់ ដែលជា​ចំនួន​ដ៏ច្រើន​បំផុត​ក្នុង​ពិភពលោក។

១៤. ការ​បោះឆ្នោត​នៅ​កូរ៉េ​ខាងជើង ធ្វើឡើង​ជា​រៀងរាល់ ៥ឆ្នាំ​ម្តង ប៉ុន្តែ​មាន​ជម្រើស​តែមួយ​គត់។

១៥. ស្រ្តី​កូរ៉េ​​ខាងជើង អាច​ធ្វើ​សក់​បាន ២៨​ម៉ូដ ចំណែក​បុរស​បានត្រឹម ១០ម៉ូដ​ប៉ុណ្ណោះ៕

ប្រភព៖ buzzfeed | Independent ប្រែ​សម្រួល៖ សំភី

;