មកស្គាល់គំរូឡានស្ព័ររបស់ Yamaha ដែលគ្មានឱកាសចាប់កំណើត
- 2020-04-27 03:06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គំរូឡានស្ព័ររបស់ Yamaha ដែលគ្មានឱកាសចាប់កំណើត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha បានធ្វើសេចក្តីប្រកាសមួយកាលពីខែតុលាកន្លងទៅ ដោយអះអាងថា ខ្លួនចប់សព្វគ្រប់ជាមួយរថយន្តជាផ្លូវការ ហើយនឹងផ្តោតទៅលើការឌីហ្សាញ និងផលិតម៉ាស៊ីន ជាមួយនឹងឧបករណ៍តន្រ្តីវិញ។
វាគឺជារឿងដ៏គួរឲ្យសោកស្តាយមួយ ដែល Yamaha សម្រេចចិត្តមិនផលិតរថយន្ត ខណៈក្រុមហ៊ុននេះបានបញ្ចេញគំរូរថយន្តស្ព័រហៅថា Sports Ride កាលពីឆ្នាំ២០១៥ ឌីហ្សាញដោយលោក Gordon Murray ដែលជាអ្នកឌីហ្សាញរថយន្ត McLaren F1។
Sports Ride ជារថយន្តស្ព័រកៅអី២ មានទម្ងន់ស្រាល ត្រឹមតែ ៧៥០គីឡូក្រាមប៉ុណ្ណោះ។ វាមានប្រវេង ៣,៩ម៉ែត្រ ទទឹង ១,៧ម៉ែត្រ និងកម្ពស់ ១,១ម៉ែត្រ។ កាលបង្ហាញខ្លួនដំបូង មានរបាយការណ៍អះអាងថា រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged មានកម្លាំងខ្ទង់ ១០០សេះប៉ុណ្ណោះ៕