ក្លឹប ៤ នៅ Premier League ឲ្យកីឡាករត្រឡប់មកទីលានហ្វឹកហាត់ក្នុងសប្ដាហ៍នេះ
- 2020-04-28 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប ៤ នៅ Premier League ឲ្យកីឡាករត្រឡប់មកទីលានហ្វឹកហាត់ក្នុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់រហស្សនាម មាន់ខ្នាយមាស Spurs ជាក្រុមទី ៤ ដែលគេដឹងថា អនុញ្ញាតឲ្យកីឡាករឈុតធំ ត្រឡប់មកទីលានហ្វឹកហាត់វិញ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal ក្លឹបញញួរធំ West Ham និងក្លឹបលលក-ស Brighton បានធ្វើបែបនេះដូចគ្នា ក្នុងសប្ដាហ៍នេះ។
ក្លឹបទាំង ៤ នៅ Premire League នេះ ក៏បានអនុញ្ញាតវិធានការស្រដៀងគ្នាដែរ ពោលគឺ ឲ្យកីឡាករហ្វឹកហាត់រៀងខ្លួនៗ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ។ ចំណែកឯការចូលមកហ្វឹកហាត់ជាក្រុម អាចនឹងចាប់ឆាប់ៗខាងមុខនេះ។ រីឯក្រុមដទៃទៀតនៅក្របខណ្ឌកំពូលអង់គ្លេស ក៏គ្រោងនឹងវិលវិញដូចគ្នាដែរ។
តែទោះយ៉ាងណា ដំណឹងច្បាស់លាស់ពីការប្រកួត Premire League នៅមិនទាន់ដឹងនៅថ្ងៃវិលវិញនៅឡើយទេ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app