ថៃ រកឃើញ​ករណី​ឆ្លង​កូវីដ១៩​ទៀតហើយ តែមិន​អាក្រក់​ទេ

  • 2020-04-29 07:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ថៃ បាន​ប្រកាស​នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២០​នេះ​អំពីការ​រកឃើញ​ករណីវិជ្ជមាន​កូវីដ១៩ ចំនួន ៩នាក់​បន្ថែម​ទៀត ដែល​នាំឱ្យ​អ្នកជំងឺ​សរុប​កើនឡើង​ដល់ ២៩៤៧​នាក់។ ទោះជាយ៉ាងណា នេះ​ជាសញ្ញាល្អមួយផងដែរ ដោយរយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ ថៃ រកឃើញ​អ្នកជំងឺកូវីដ១៩ មិនដល់​១០​នាក់ឡើយ។

ក្នុង​ចំណោម​ ៩នាក់​ខាងលើនេះ គឺមាន ៤នាក់នៅភូកេត, ៣នាក់នៅ​បាងកក និង ២នាក់ នៅខេត្តសាមុទប្រាកាន។

លោក Taweesilp Visanuyothin អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​សម្រាប់ការ​គ្រប់គ្រងស្ថានភាពកូវីដ១៩ បាន​និយាយថា៖ «ចំនួន​ករណីឆ្លងថ្មី ស្ថិតក្រោម១០នាក់ រយៈពេល៣ថ្ងៃជាប់ៗគ្នាហើយ។ ប្រជាជន​ថៃទាំងអស់ សមនឹង​ទទួលការកោតសរសើរ​សម្រាប់​ការប្រឆាំងនឹងជំងឺនេះរួមគ្នា ចេញជាលទ្ធផល​ដែលយើងចង់បាន។ វាក៏ជាដំណឹងល្អផងដែរ​ដែល​យើង​មិនមាន​អ្នកស្លាប់»។

ថៃ មាន​ករណីកូវីដ១៩ នៅ​ក្នុងក្រុងខេត្ត​ចំនួន ៦៨។ ក្នុងចំណោម​អ្នកជំងឺ ២៩៤៧នាក់ មាន​អ្នកជាសះស្បើយ ២៦៦៥នាក់។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានអ្នកជាសះស្បើយ ១៣នាក់បាន​ចេញពីមន្ទីរពេទ្យ ខណៈសល់អ្នកជំងឺ ២២៨នាក់ទៀតតែប៉ុណ្ណោះ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;