លោក ស៊ុន ចាន់ថុល ស្នើឱ្យអាមេរិកជួយគាំទ្រលើវិស័យកំពង់ផែ ផ្លូវគោក ផ្លូវដែក និងកសាងសមត្ថភាពមន្រ្តី
- 2020-05-01 02:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល ស្នើឱ្យអាមេរិកជួយគាំទ្រលើវិស័យកំពង់ផែ ផ្លូវគោក ផ្លូវដែក និងកសាងសមត្ថភាពមន្រ្តី
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ពិចារណាក្នុងការជួយគាំទ្រដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាពដល់មន្ត្រីជំនាញនៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាលឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង ឡូសអេនជឺឡេស (Los Angeles) ជាដើម។ ការស្នើនេះ ធ្វើឡើងជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន៕