អាមេរិក ផ្តល់​ជំនួយ​ឱ្យវៀតណាម​ជិត ១០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិ​ជំងឺកូវីដ១៩

  • 2020-05-04 02:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម នឹង​ទទួល​បាន​កញ្ចប់​ជំនួយ ៩,៥លានដុល្លារ ដើម្បីដោះស្រាយ​វិបត្តិជំងឺកូវីដ១៩ ក្នុងនោះ ៥លានដុល្លារ សម្រាប់​មូលនិធិ​ជំនួយ​សេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ Vietnam News កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២០ ដែលដកស្រង់​ចេញពី​ការប្រកាស​របស់​ក្រសួង​ការបរទេសអាមេរិក។

មូលនិធិ ៥លានដុល្លារ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​ភ្លាមៗ ក្នុងការ​ស្រោចស្រង់​វិស័យ​ឯកជន ដោយ​កាត់បន្ថយ​ផលប៉ះពាល់ហិរញ្ញវត្ថុ​ឱ្យនៅទាបបំផុត ដែល​បណ្តាល​មកពី​ជំងឺរាតត្បាតនេះ។

ចំណែក​ជំនួយ ៤,៥លានដុល្លារទៀត គឺសម្រាប់ជំនួយវេជ្ជសាស្រ្តសម្រាប់​រដ្ឋាភិបាលវៀតណាម រៀបចំ​ប្រព័ន្ធមន្ទីរពិសោធន៍ និង​ប្រព័ន្ធតាមដាន​ករណី​សង្ស័យឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានោះ ជំនួយនេះ ក៏នឹង​គាំទ្រ​ដល់អ្នកជំនាញ​ក្នុងការ​ឆ្លើយតបនឹង​ជំងឺនេះ ការអប់រំ និង​ការតភ្ជាប់​សហគមន៍ ដើម្បី​ទប់ស្កាត់​រីករាលដាលនៃជំងឺ។

ក្នុងរយៈពេល​ជាង ២០ឆ្នាំមកនេះ អាមេរិក​បាន​ផ្តល់ជំនួយ​ឱ្យវៀតណាមប្រមាណ ១,៨ពាន់លានដុល្លារ ក្នុងនោះ ជាង ៧០៦លានដុល្លារ សម្រាប់​វិស័យសុខាភិបាល៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;