Ozil នៅតែ​ផ្ទះអផ្សុក​ពេក ផុសរូប​ឌឺ​ Covid-19 មួយ​លេង

  • 2020-05-05 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mesut Ozil ជា​កីឡាករ​ឆ្នើម​របស់​កាំភ្លើង​ធំ Arsenal បាន​ផុស​រូប​មួយ​សន្លឹក​ដោយ​រៀប​រាប់យ៉ាង​ខ្លី​ថា៖ "ការ​ប្តូរ​ចេញ​ដែល​ពួក​យើង​ទន្ទឹង​រង់ចាំ។ Covid-19 ចេញ លេខ ១០ Ozil ចូល។"

ក្រោយ​ពេល​ផុស​លើ​បណ្ដាញ​សង្គម twitter ហើយ​ក៏​មាន​ចូលចិត្តនិង​ការ​ចែក​រំលែក​តៗគ្នា​ជា​ច្រើន​ពាន់​ដង។ ត្បិត​ថា​ការ​ផុស​រូបភាព​នេះបែប​លេង​សើច តែ​ជាការពិត​ ព្រោះ​គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​ចង់​វិល​មក​ទីលាន​វិញ ចំណែក​ឯ​អ្នក​គាំទ្រ​បាល់ទាត់ ក៏​ចង់​ឲ្យ​វីរុស​កូវីដ១៩ សាប​រលាប​ទៅ នឹង​អាល​បាន​មើល​តារា​ក្នុង​ដួ​ង​ចិត្ត​របស់​គេ​ម្នាក់ៗ​បញ្ចេញ​ទេពកោសល្យ តួយ៉ាង​ដូចមាន​ Ozil ជាដើម៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;