ថៅកែ​ស្រី​ល្បី​ឈ្មោះ​ចេញ Original Song ថ្មី​មួយ​បទ ចាក់​ដោត​ពី​រឿង​ស្នេហា​លួច​លាក់​មួយ

  • 2020-05-05 03:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​អភិជន ទ្រី ដាណា ដែល​គេ​ស្គាល់​ថា​ជា​ពាណិជ្ជករ​ល្បី​ឈ្មោះ​មួយ​រូប បាន​ចេញ Original Song ថ្មី​មួយ​បទ​ទៀត ​មាន​ចំណង​ជើង​ថា "ចាក​ចេញ" ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​រឿង​ស្នេហា​លួច​លាក់​មួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​ខាង​លើ ទើប​បាន​ចេញ​ពី​ចុង​សប្ដាហ៍​មុន ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​រំជួល​ចិត្ត។ បទ "ចាកចេញ" រៀប​រាប់​ពី​ស្នេហា​លួច​លាក់​ឈឺ​ចាប់ របស់​មនុស្ស​ស្រី​ម្នាក់ ហើយ​មិន​ចង់​បន្ត​ទាំង​បែប​នេះ​ទៀត ថែម​ទាំង​មិន​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​លង់​ស្រឡាញ់​ខ្លួន ធ្លាក់​ខ្លួន​​ឈឺ​ចាប់​ព្រោះ​ស្នេហា​លួច​លាក់​មួយ​នេះ ទើប​បង្ខំ​ចិត្ត​បែក ហើយ​បើក​ផ្លូវ​ឲ្យ​បុរស​ដ៏​ល្អ​ទៅ​រក​អនាគត​ថ្មី ដែល​អាច​នឹង​ជួប​រឿង​ត្រចះត្រចង់​ជាង​នេះ។

បទ​ខាង​លើ​នេះ បាន និង​កំពុង​ចាក់​បេះដូង​យុវវ័យ​ដែល​មាន​លំនាំ​រឿង​ផ្ទាល់​ខ្លួន​ដូច​អត្ថន័យ​នៃ​បទ​ចម្រៀង។ ដូច្នេះ​ហើយ បើ​ទោះ​ទើប​តែ​បញ្ចេញ​ផ្លូវ​ការ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​បាន​ប្រិយមិត្ត​ចែកចាយ​បន្ត​ឲ្យ​គ្នា​រាប់​ពាន់​នាក់​រួច​មក​ហើយ ហើយ​នេះ​គឺ​ជា​បទ​ថ្មី​មួយ បន្ទាប់​ពី​អ្នក​ស្រី បាន​សាង​ប្រជាប្រិយភាព​តាម​រយៈ​ចម្រៀង​ជា​ច្រើន​រួច​មក​ហើយ។

លោកស្រី ទ្រី ដាណា ជា​កូន​ទី៣ ក្នុង​ចំណោម​បង​ប្អូន៥នាក់ ដែល​មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នក​ជំនួញ​ឆ្នើម​រូប​នេះ មាន​ឪពុក​ឈ្មោះ ងួន ទ្រី និង​អ្នក​ម្ដាយ​ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង២ បាន​ទទួល​មរណភាព​ទៅ​ហើយ ដោយ​ជំងឺ​ប្រចាំ​កាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​ក្លាយ​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ លោក​ស្រី ទ្រី ដាណា បាន​តស៊ូ​យក​ខោអាវ​ជជុះ​មក​លក់​ក្រោម​ឆត្រ មុខ​រោង​ចក្រ ដើម្បី​សន្សំ​ប្រាក់​យក​មក​ដាក់​ទុន​រកស៊ី​បន្ត​ទៀត។ បន្ទាប់​ពី​មាន​ប្រាក់​មួយ​ចំនួន​ក្នុង​ដៃ លោក​ស្រី ទ្រី ដាណា ក៏​បាន​ប្រថុយ​យក​គ្រឿង​សម្អាង​ពី​គេ​មក​លក់​តាម​ផ្សារ។ ភាព​រួស​រាយ​រាក់​ទាក់ សម្ដី​សំដៅ​ប្រកប​ដោយ​ទឹក​ដម បាន​ធ្វើ​ឱ្យ​លោក​ស្រី ទ្រី ដាណា មាន​ម៉ូយ​កាន់​តែ​ច្រើន ហើយ​ក៏​ប្រថុយ​យក​គ្រឿង​សម្អាង​​ពី​ប្រទេស​ថៃ​មក​លក់​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​ទល់​បច្ចុប្បន្ន លោក​ស្រី ទ្រី ដាណា បាន​ក្លាយ​ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី​ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ សម្រាប់​ផ្គត់ផ្គង់​គ្រឿង​សម្អាង​នៅ​ក្នុង​ប្រទេស។ សព្វថ្ងៃ​ក្រុមហ៊ុន​នេះ មាន​អ្នក​តំណាង​ចែក​ចាយ​ប្រមាណ ៧ម៉ឺន​នាក់ គ្រប់​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​ជោគជ័យ​លើ​មុខ​ជំនួញ​គ្រឿង​សម្អាង អ្នក​ស្រី ទ្រី ដាណា ក៏​បាន​ងាក​មក​បើក​ហាង​លក់​គ្រឿង​អលង្ការ មាស ពេជ្រ មួយ​ទៀត​នៅ​ឆ្នាំ​ដដែល ហើយ​បច្ចុប្បន្ន បាន និង​កំពុង​ជោគជ័យ​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅ​ពី​មុខ​ជំនួញ ពាណិជ្ជករ​ឆ្នើម​រូប​នេះ ក៏​ជា​អ្នក​ស្រលាញ់​សិល្បៈ​រាំ​ច្រៀង​ខ្លាំង​ដែរ ដូច្នេះ​ហើយ​អ្នក​ស្រី ក៏បាន​យក​បទ​ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើ​ឱ្យ​មាន​សន្ទុះ​អ្នក​គាំទ្រ​ខ្លាំង។ ក្រោយ​មក អ្នក​ស្រី ក៏​បាន​ចេញ​បទ Original Song ដោយ​ខ្លួន​ឯង និង Cover បទ​ពី​ដើម​របស់​លោក​តា ស៊ីន ស៊ីសាមុត ខ្លះ រហូត​មាន​អ្នក​ទស្សនា​ដល់​ទៅ​រាប់​លាន​ដង។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​បញ្ជាក់​ហើយ​ថា គ្រាន់​តែ​ច្រៀង​ដើម្បី​កម្សាន្ត​របស់​អ្នកស្រី​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;