គួរដឹង៥ចំណុចនេះ សម្រាប់ស្ត្រីដែលកោរ ឬមិនទាន់កោររោមប៊ីគីនី!
- 2020-05-05 06:32:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង៥ចំណុចនេះ សម្រាប់ស្ត្រីដែលកោរ ឬមិនទាន់កោររោមប៊ីគីនី!
ចន្លោះមិនឃើញ
ស្ត្រីមួយចំនួនបានសម្រេចជ្រើសយកការកោររោមប៊ីគីនីចេញ ក្រោមហេតុផលផ្សេងៗគ្នា ដោយខ្លះយល់ថាវាផ្ដល់អារម្មណ៍ស្រស់ស្រាយសម្រាប់ខ្លួនឯង ក៏ដូចជាដៃគូ ហើយខ្លះទៀតយល់ថាវាពាក់ព័ន្ធនឹងកត្តាអនាម័យសម្អាតខ្លួនប្រាណ។ យ៉ាងណាមិញ ការកោររោមខាងក្រោមចេញ អាចបង្កជាផលអវិជ្ជមានវិញច្រើនជាងអត្ថប្រយោជន៍។ នេះបើយោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិត Lauren F. Streicher ដែលជាសាស្ត្រាចារ្យរងផ្នែកសម្ភព និងរោគស្ត្រី នៃសាលាវេជ្ជសាស្ត្រ Feinberg ក្នុងមន្ទីរពេទ្យ Northwestern Memorial។
តាមការលើកឡើងរបស់អ្នកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា មាន៥ចំណុច ដែលអ្នកមិនគួរកោររោមប៊ីគីនី៖
១. ផលប៉ះពាល់លើស្បែក និងអារម្មណ៍ដៃគូ
យោងតាមការសិក្សាមួយ (American Journal of Obstetrics & Gynecology) បានឲ្យដឹងថា ៤១% នៃស្ត្រី បានសម្រេចបញ្ឈប់ការប្រើផ្លែឡាម ដើម្បីកោររោមប្រដាប់ភេទ។ ហេតុផលព្រោះវាបង្កជាកន្តួលរមាស់ ហើម និងធ្វើឲ្យរោមដុះក្រាស់ជាងមុន ឬរោមអាចដុះចាក់ចូលទៅខាងក្នុងសាច់វិញក៏ថាបាន។ មួយវិញទៀតគឺដៃគូរបស់ពួកគេបង្ហាញអារម្មណ៍ចូលចិត្តរោមប៊ីគីនីជាងការកោរវាចេញ ដោយយល់ថាវាអាក្រក់មើល។
២. ងាយចម្លងមេរោគ
រោមមានតួនាទីសំខាន់ទប់ស្កាត់មិនឲ្យមេរោគ និងពពួកបាក់តេរីចម្លងចូលប្រដាប់ភេទ។
៣. រោមប៊ីគីនីល្អចំពោះសុខភាពផ្លូវភេទស្ត្រី
ការកាត់បន្ថយការកកិតសាច់ និងការប្រឡាក់ទឹករអិលប្រដាប់ភេទ គឺជាសារប្រយោជន៍នៃរោមប៊ីគីនី។
៤. រោមប៊ីគីនីជួយដល់អារម្មណ៍ផ្លូវភេទ
នៅក្នុងកាលៈទេសៈមួយចំនួន រោមប្រដាប់ភេទបានដើរតួនាទីជាកត្តាដាស់អារម្មណ៍ផ្លូវភេទរបស់ដៃគូ។
៥. ការកោររោមមិនល្អដូចការដករោម
ការកោររោមអាចធ្វើឡើងដោយខ្លួនឯងនៅតាមផ្ទះ តែវាមិនល្អដូចការដករោមដោយអ្នកជំនាញនោះទេ។ ការដករោមអាចមានតម្លៃថ្លៃ ព្រោះត្រូវការផលិតផលជំនួយ និងឯកទេសពីអ្នកជំនាញ៕