Pep និយាយបែបនេះ ៣ ខែក្រោយ UEFA មិនឲ្យលេងពានរង្វាន់អឺរ៉ុប២ឆ្នាំ
- 2020-05-05 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep និយាយបែបនេះ ៣ ខែក្រោយ UEFA មិនឲ្យលេងពានរង្វាន់អឺរ៉ុប២ឆ្នាំ
ចន្លោះមិនឃើញ
លោក Pep Guardiola បាននិយាយថា៖ ក្រុមទាំងពីររវាង Liverpool និង Manchester City អាចដូរគ្នាបានរឿងលើកពានលីគនិង Champions League ក្នុងកម្មវិធី Football association writer Award ធ្វើឡើងកាលពីខែវិច្ឆិកា ២០១៩ កន្លងទៅ។
ក្រោយពេលលោកហ៊ាននិយាយជាសាធារណៈបែបនេះ ស្រាប់តែរំលងបាន ៣ ខែក្រោយមក។ នៅដើមខែកុម្ភៈមានដំណឹងថា ក្លឹបការពារតំណែងជើងឯកក្របខ័ណ្ឌកំពូលអង់គ្លេស Manchester City ត្រូវបាន UEFA ចោទប្រកាន់ពីបទល្មើសច្បាប់ហិរញ្ញវត្ថុ នឹងត្រូវដាក់ពិន័យឲ្យជាប់បម្រាមមិនឲ្យលេងនៅពានរង្វាន់អឺរ៉ុប២ឆ្នាំ។ ឥឡូវនេះកំពុងតែស្ថិតក្នុងដំណាក់កាល តវ៉ាពីភាគីខាងក្លឹប។
ប្រការនោះ អាចជាទង្វើមួយក្នុងចំណោមទង្វើជាច្រើនទៀត ដែលត្រូវបាន UEFA ដាក់សំណុំរឿងស៊ើបអង្កេតរហូតឈានដល់ការដាក់ពិន័យ។ យ៉ាងណាមិញ វាគ្រាន់តែភាពមន្ទិលសង្ស័យ គ្មានការបញ្ជាក់ពី UEFA ឡើយ។
ក្រោយកើតមានរឿងរ៉ាវ Pep Guardiola បាននិយាយធានាទៅកាន់កីឡាកររបស់លោកថា លោកនឹងមិនចាកចេញឡើយ ទោះបី Manchester City ត្រូវគេទម្លាក់ទៅកាន់លីគ ២ ក៏ដោយ។
រំឮកដែរថា គ្រូបង្វឹកទាំងពីរសុទ្ធតែបានឈ្នះពានដូចគ្នាឆ្នាំមុនដោយ Pep ឈ្នះពានលីគកំពូលអង់គ្លេស ចំណែក Klopp ឈ្នះពានកំពូលអឺរ៉ុប Champions League ។ លោកទាំងពីរក៏បានទទួលពានរង្វាន់កិត្តិយសព្រមគ្នាផងដែរក្នុងកម្មវិធីខាងលើ៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទពាក់ព័ន្ធ៖