ម្ចាស់ហាងកាត់សក់នៅចិនកើបលុយដូចព្យុះ ព្រោះភ្ញៀវ ៩០% កម្ម៉ង់តែម៉ូដសក់របស់ Lisa
- 2020-05-07 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ហាងកាត់សក់នៅចិនកើបលុយដូចព្យុះ ព្រោះភ្ញៀវ ៩០% កម្ម៉ង់តែម៉ូដសក់របស់ Lisa
ចន្លោះមិនឃើញ
ដោយសារតែប្រជាប្រិយភាពដ៏កក្រើករបស់តារាចម្រៀង KPOP Lisa ម៉ូដសក់របស់នាងកំពុងពេញនិយមជាខ្លាំងនៅប្រទេសចិន។
ក្រោយពេលកម្មវិធីប្រលងចម្រៀងចិន Youth With You ត្រូវបានចាក់ផ្សាយ ប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងស្រី Lisa ក្រុមចម្រៀង BlackPink បានកើនឡើងគួរឲ្យកត់សម្គាល់។ រូបសម្រស់ស្អាតដូចតុក្កតារបស់ម្ចាស់បទ Kill This Love បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាខ្លាំង។
មិនត្រឹមតែល្បីតែកេរ្តិ៍ឈ្មោះនោះទេ សូម្បីតែម៉ូដសក់របស់ស្រីស្អាតវ័យ ២៣ឆ្នាំ ក៏កើនប្រជាប្រិយភាពផងដែរ។ តាមនោះដែរ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ហាងកាត់សក់ធ្វើសក់នៅ Hang Zhou ប្រទេសចិន បានឲ្យដឹងថា ភ្ញៀវស្រីដែលមកហាងពួកគេ ៩៩,៩៩%ទៅហើយដែលកម្ម៉ង់ម៉ូដសក់របស់ Lisa នៅពេលកាត់ម៉ូដសក់ថ្មី។
ជាក់ស្ដែង ពួកគេបានឲ្យដឹងថា ម៉ូដសក់បែបនេះ ជួយឲ្យពួកគេមើលទៅក្មេង និងស្អាតជាងមុន។ យ៉ាងណាក្ដី ទន្ទឹមនឹងនេះ ក៏មានមតិត្អូញត្អែដែរ ដ្បិតពួកគេគិតថា ឥលូវនេះនៅលើផ្លូវ មើលទៅណាមកណាគឺសុទ្ធតែម៉ូដសក់នេះតែមួយទាំងអស់៕
អានបន្ត៖ អាយុក្បែរ ៥០ហើយ សៀវ ឡុងនី ស៊េរីឆ្នាំ ១៩៩៥ នៅតែក្មេងស្អាត