លោក ដូណាល់ ត្រាំ ប្រាប់​​រឿង​សោកស្តាយ​មួយ​ទៅកាន់​នាយករដ្ឋមន្រ្តី​វៀតណាម

  • 2020-05-07 05:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងតាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ៊្វុក ថា លោក​មានការសោកស្តាយ​ដែល​កិច្ចប្រជុំកំពូលពិសេស​ អាមេរិក-អាស៊ាន ត្រូវបាន​ពន្យារពេល​ដោយសារតែជំងឺរាតត្បាត​កូវីដ១៩។ កិច្ចសន្ទនានេះ​ធ្វើឡើង​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០។

ទោះ​ជាយ៉ាងណា​ក៏ដោយ លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណង​ជំរុញ​ទំនាក់ទំនង​ អាស៊ាន-អាមេរិក បន្ថែម​ទៀតនាថ្ងៃខាងមុខ។

ក្នុង​កិច្ច​ពិភាក្សានេះ​ដែរ លោកត្រាំ បាន​កោត​សរសើរដល់វៀតណាម​ដែល​ឆ្លើយតប​នឹងជំងឺកូវីដ១៩ បាន​ទាន់ពេលវេលា និង​អរគុណ​វៀតណាម​ដែល​បញ្ជូន​សម្ភារៈវេជ្ជសាស្រ្ត និងម៉ាស់ ទៅឱ្យ​អាមេរិក។

ចំណែក​លោក ង្វៀង សួនហ៊្វុក ក៏បាន​អរគុណអាមេរិកវិញ​ផងដែរ ដែល​ផ្តល់ជំនួយ​ឱ្យ​វៀតណាម ជិត ១០លានដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោកត្រាំ អាមេរិក​នឹង​អាចគ្រប់គ្រងជំងឺនេះបានដោយជោគជ័យនាពេលខាងមុខឆាប់ៗ និងបើកសេដ្ឋកិច្ចឡើងវិញ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;