អ្វីនឹងកើតឡើងចំពោះប្រដាប់ភេទស្ត្រី ពេលខានរួមភេទយូរ?
- 2020-05-07 05:57:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីនឹងកើតឡើងចំពោះប្រដាប់ភេទស្ត្រី ពេលខានរួមភេទយូរ?
ចន្លោះមិនឃើញ
អត្ថប្រយោជន៍ជាច្រើននៃការរួមមេត្រី ត្រូវគេលើកឡើងជាហូរហែដោយបណ្ដាក្រុមអ្នកជំនាញផ្សេងៗគ្នា។ យ៉ាងណាមិញ ចុះបើខានធ្វើសកម្មភាពលើគ្រែយូរ តើវានឹងផ្ដល់ផលប៉ះពាល់ដែរឬទេ? ជាពិសេសចំពោះប្រដាប់ភេទស្ត្រី?
លោកស្រីវេជ្ជបណ្ឌិតអាមេរិក Christine Greves ដែលជាអ្នកជំនាញធ្វើការនៅផ្នែកសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌល Orlando Health រដ្ឋផ្លរីដា បានលើកឡើងពីរឿងរ៉ាវ៤ចំណុច ដែលនឹងកើតឡើងលើប្រដាប់ភេទស្ត្រី នៅពេលខានរួមភេទក្នុងរយៈពេលវែង៖
១. ប្រដាប់ភេទនឹងមិនរួមតូចវិញឡើយ
បើតាមជំនឿនិយាយតៗគ្នា កន្លែងពិសេសរបស់មនុស្សស្រីនឹងប្រែជាតូចវិញ ពោលគឺរួមតឹងដូចកាលពីនៅក្រមុំ នៅពេលខានរួមភេទយូរ។ ប៉ុន្តែការអះអាងនេះគឺមិនត្រឹមត្រូវនោះទេ។ វាមានពាក់ព័ន្ធនឹងផ្នែកអ័រម៉ូនស្ត្រីចំនួន ២គឺអ័រម៉ូន Estrogen និងអ័រម៉ូន Progesterone។ អ័រម៉ូនទាំងនេះនៅតែបន្តរក្សាទំហំប្រដាប់ភេទឲ្យធំ និងមានភាពបត់បែនដដែល។ រាងកាយបង្កើតអ័រម៉ូននេះឡើងសម្រាប់ជួយសម្រួលដល់ការរួមភេទរបស់ស្ត្រី។
២. វាចាប់ផ្ដើមស្ងួត
ប្រដាប់ភេទនឹងបាត់បង់ជាតិសំណើម ហើយបណ្ដាលឲ្យមាត់ទ្វារប្រដាប់ភេទមានសភាពស្ងួត។ វាមិនផ្ដល់ផលប៉ះពាល់អ្វីឡើយដល់សុខភាព តែវាអាចធ្វើឲ្យមានអារម្មណ៍មិនល្អ ពិបាកទម្លាប់ជាដើម។
៣. ចាប់ផ្ដើមថយចុះចំណង់ផ្លូវភេទ
អារម្មណ៍ផ្លូវភេទនឹងធ្លាក់ចុះ តែមិនផ្ដល់ផលអវិជ្ជមាននោះទេ។ ចំណង់នេះនឹងកើតឡើងវិញ នៅពេលដែលស្ត្រីទទួលយកការរួមភេទសាជាថ្មី។
៤. ការផលិតទឹករំអិលនឹងប្រើពេលយូរជាងមុន
ប្រសិនស្ត្រីធ្វើរឿងលើគ្រែជាប្រចាំ នោះការផលិតទឹករំអិលពីប្រដាប់ភេទនឹងមិនចោតជាបញ្ហានោះទេ។ តែបើខានយូរ ហើយចាប់ផ្ដើមសកម្មភាពរួមភេទជាថ្មី នោះទឹករំអិលដែលផលិតមកនឹងមានរយៈពេលរាងយឺតជាងរាល់ដង៕