លោក​ត្រាំ ប្រាប់​លោកពូទីន ឱ្យបញ្ចៀសការត់ប្រណាំងសព្វាវុធ

  • 2020-05-08 02:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន តាម​រយៈកិច្ចសន្ទនា​តាមទូរសព្ទកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២០ថា ប្រទេស​ទាំងពីរ​ ត្រូវតែ​បញ្ចៀសនូវការ​រត់ប្រណាំងសព្វាវុធ​ដែលនឹង​ខាតបង់​ច្រើន។ នេះបើតាមសេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន។

ក្នុង​សេចក្តីថ្លែងការណ៍នោះឱ្យដឹងថា៖ «ប្រធានាធិបតីត្រាំ បានបញ្ជាក់​ថែមទៀត​​ថា អាមេរិកបាន​ប្តេជ្ញាចិត្ត​គ្រប់គ្រងអាវុធ​ដោយមានប្រសិទ្ធភាព ដែលមិនត្រឹមតែជាមួយរុស្ស៊ីនោះទេ ប៉ុន្តែ​ជាមួយប្រទេសចិន​ផងដែរ ហើយ​អាមេរិក នឹងរកកិច្ចពិភាក្សា​បន្ថែម​ទៀត»។

សេតវិមានបន្តថា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ លោកត្រាំអះអាងថា អាមេរិក កំពុងប្រឹងប្រែងធ្វើការ​យ៉ាងខ្លាំងដើម្បី​ឱ្យប្រជាជន​អាមេរិក​ស្នាក់នៅក្នុងផ្ទះ ហើយ​ក៏ផ្តល់​នូវជំនួយ​ដល់​ប្រទេស​ដែល​ត្រូវការ​ចំាបាច់ រួមមានទាំងរុស្ស៊ី​ផងដែរ៕

ប្រភព៖ Arab News ប្រែ​សម្រួល៖ សំភី

;