Son ជាប់​ជាសិស្សមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្រោយ​ពេល​បណ្តុះបណ្តាលមូលដ្ឋានយោធា

  • 2020-05-08 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Heung-min Son បានបញ្ចប់ភារកិច្ចហ្វឹកហាត់យោធារបស់ខ្លួននៅប្រទេសកូរ៉េហើយ។ កីឡាករឆ្នើម​របស់​ Spurs រូបនេះ ទទួលបានប័ណ្ណសរសើរក្នុងការហ្វឹកហាត់ល្អជាងគេប្រចាំក្រុមរបស់ខ្លួនផងដែរ។

រូបថត៖ skysports
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃនេះថា Son គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សកំពូលទាំង ៥ នៅក្នុងជំរុំកងម៉ារីន ។ ចំនួនសិស្សជាក់ស្តែងមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាគាត់គឺជាសិស្សដែលមានចំណាត់ថ្នាក់លើគេក្នុងចំណោមសិស្ស ១៥៧ នាក់។

ការបណ្តុះបណ្តាលនេះរួមមានការបាញ់ប្រហារ គីមីជីវសាស្រ្តនិងវិទ្យុសកម្ម ជំនាញប្រយុទ្ធផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលជំនួយបឋម។ ក្នុងអំឡុងពេលប្រកួតបាញ់ប្រហារ Sonny បានបាញ់ចំគោលដៅ ១០/១០ ។

មន្រ្តីនៅក្នុងជុំរុំកងម៉ារីនម្នាក់បាននិយាយថា Son នឹងទទួលបានពានរង្វាន់ 'Pilsung' ដែលជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ចំនួន ៥ សម្រាប់ទាហានដែលហ្វឹកហាត់បានល្អបំផុត៕

Son ទទួលបានប័ណ្ណសរសើរក្នុងការហ្វឹកហាត់ល្អជាងគេប្រចាំក្រុម

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;