ផ្លូវការ៖ FIFA ឲ្យប្ដូរបាន ៥ នាក់ក្នុងមួយប្រកួត ហើយគ្មានVAR ជំនួយទៀតទេ
- 2020-05-09 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ FIFA ឲ្យប្ដូរបាន ៥ នាក់ក្នុងមួយប្រកួត ហើយគ្មានVAR ជំនួយទៀតទេ
ចន្លោះមិនឃើញ
ស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ ឬហៅកាត់ថា FIFA បានឯកភាព និងអនុញ្ញាតឲ្យក្លឹបទាំងអស់អាចប្ដូរកីឡាករបាន ៥ នាក់ក្នុងមួយប្រកួត ជាមួយគ្នានោះផងដែរ ការប្រើប្រាស់នូវបច្ចេកវិទ្យា VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល) នឹងត្រូវផ្អាកសិន។
ការឯកភាពនិងអនុញ្ញាតបែបនេះ ធ្វើឡើងតាមសំណើរបស់ FIFA ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រាលកីឡាករដែលត្រូវលេងញឹកញាប់នៅពេលចូលប្រកួតឡើងវិញ បន្ទាប់ពីឈប់សម្រាកដោយសារតែជំងឺកូវីដ-១៩។
ក្នុងនោះផងដែរ ក៏ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរគឺ ការកីឡាករបាន ៥នាក់គ្រប់ក្លឹបនីមួយៗអាចដូរកីឡាករ បាននៅក្នុងម៉ោងសម្រាក បញ្ចប់តង់។
ការដូរចេញនោះគឺមានឱកាសតែ ៣ដងគត់ (មិនមែន ៣នាក់ទេ - តែក្នុង ៣ដងនោះអាចដូរបាន ៥នាក់) ក្នុងការប្ដូរកីឡាករទាំងនោះប៉ុណ្ណោះ ដើម្បីចៀសវាងបង្អាក់ការប្រកួត។
ចំពោះប្រកួតវគ្គបន្ថែមម៉ោងវិញ ក្លឹប អាចប្រើប្រាស់កីឡាករ ដែលនៅលើបង់បានតែត្រូវដូរនៅមុនវគ្គបន្ថែមម៉ោង ឬ ក្នុងម៉ោងសម្រាកពាក់កណ្ដាលតង់នៃវគ្គបន្ថែមម៉ោង។
ច្បាប់ថ្មីនេះ នឹងមានប្រសិទ្ធភាពលើរដូវកាល ២០១៩/២០ និង ២០២០/២១ ដោយចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០១ ខែមិថុនា ២០២០ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការ របស់ក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ FIFA កាលពីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២០ ៕
អត្ថបទពាក់ព័ន្ធ៖