ជិត​មាន​បាល់​ទាត់មើល​​វិញ​ហើយ Bundesliga គ្រោង​ប្រកួត​​​​នៅ​​សប្ដាហ៍​ក្រោយ

  • 2020-05-05 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ​គ្រោង​​​នឹង​បើក​​ការ​ប្រកួតជា​ថ្មី ​នៅ​​ថ្ងៃ​ទី ១៥ ខែ​ឧសភា​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រូបតំណាង
ទោះ​ជា​វិល​មក​វិញ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​ឡើយ អាច​មើល​តាម​ទូរទស្សន៍​បាន។លីគ​កំពូល Bundesliga ​​នៅ​ស​ល់​តែ ៩ ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​រក​ឃើញ​ជើង​ឯក​ហើយ។

នេះ​បង្ហាញ​ថា Bundesliga កំពុង​បង្ហា​សញ្ញា​ល្អ​​ជាង​គេ បើ​ធៀប​ទៅ​នឹង​លីគ​ដទៃ​ ដែល​កំពុង​នៅ​ស្រពិចស្រពិល​នៅ​ឡើយ​ក៏ដោយ។

សម្រាប់​វិធានការនៅ Bundesliga គឺធ្វើ​តាម​គោលការណ៍​គឺ​ត្រូវ​ធ្វើ​តេស្ដ​កីឡាករ​ជាប់​រហូត ហើយ​សម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ ២៤០​ នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏​ត្រូវ ​អនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;