ប្រទេសណា មានសាខា​ម៉ាត 7-Eleven ច្រើន​ជាងគេ?

  • 2020-05-09 08:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រហែល​ជា​បាន​ដឹង​ហើយថា ម៉ាត​ 7-Eleven គ្រោង​នឹង​បើក​ដំណើរ​នៅ​កម្ពុជា នា​ឆ្នាំ២០២១ ខាងមុខ។ តើប្រិយមិត្ត​ដឹងទេ ​ម៉ាត​ដែល​មាន​អាយុកាលជាង ៣០ឆ្នាំ​មួយនេះ មាន​សាខា​នៅប្រទេស​ណាខ្លះ?

គិត​ត្រឹម​ខែមីនា ឆ្នាំ២០២០ 7-Eleven មាន​សាខា​ជាង ៧ម៉ឺន​កន្លែង ក្នុង​ប្រទេស​ចំនួន ១៧ ដែល​ក្នុង​នោះ នៅ​ប្រទេស​ជប៉ុន​មានច្រើនជាងគេ គឺ ២០៩០៤សាខា ខណៈ​ប្រទេស​ថៃ ស្ថិត​នៅ​លំដាប់ទី២ មាន​ ១១២៩៩សាខា។ ចំណែក​នៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានជាង ៩ពាន់​សាខា។

ម៉ាត 7-Eleven មួយកន្លែង​នៅជប៉ុន (រូបភាព៖ Retail in Asia)
សូមបញ្ជាក់ថា ក្រៅពីគ្រោង​បើក​នៅ​កម្ពុជា ម៉ាត​ដែល​មាន​ស្នាក់ការ​កណ្ដាល​នៅ​អាមេរិក​មួយនេះ ក៏គ្រោង​បើក​ដំណើរ​ការ​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ នាចុងឆ្នាំ២០២០ នេះ៕

សូម​មើល​ចំនួន​សាខាម៉ាត 7-Eleven តាមប្រទេស​នីមួយៗ ខាងក្រោមនេះ (ប្រភព៖ statista)៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;