ឆ្នាំនេះ អ៊ីរ៉ង់ បាន​បាញ់មីស៊ីល​ច្រឡំគោលដៅ ២ដងហើយ ស្លាប់មិន​ចេះតិច

  • 2020-05-12 03:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីម្សិលមិញនេះ អ៊ីរ៉ង់ បានធ្វើសមយុទ្ធទ័ពជើងទឹក នៅក្នុងឈូង​សមុទ្រអូម៉ង់។ ក្នុង​សមយុទ្ធនេះ មានការបាញ់មីស៊ីល​ច្រឡំត្រូវ​នាវាចម្បាំងគ្នាឯងមួយគ្រឿង ដែលបណ្តាល​ឱ្យនាវិក ១៩នាក់ស្លាប់ និង​របួស ១៥នាក់។

ក្រោយ​ហេតុការណ៍នេះកើតឡើង អ៊ីរ៉ង់បានចាប់ផ្តើមបើកការស៊ើបអង្កេតរកមូលហេតុហើយ។ វាបាន​កើតឡើង​នៅ​ជិតកំពង់ផែ Jask ចម្ងាយ​ប្រហែល ១២៧០គីឡូម៉ែត្រ​ភាគអាគ្នេយ៍​នៃក្រុងតេរ៉ង់។

នាវានេះឈ្មោះ Konarak ផលិតនៅប្រទេសហូរឡង់ ដែល​ទើបតែជួសជុលឡើងវិញនៅក្នុងឆ្នាំ​២០១៨។ វាមាន​ប្រវែង ៤៧ម៉ែត្រ អាចផ្ទុកទម្ងន់បានដល់ ៤០តោន។

កាលពីខែមករាកន្លងទៅ កងទ័ពអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលច្រឡំទម្លាក់យន្តហោះ​ដឹកអ្នកដំណើរ​របស់​អ៊ុយក្រែនមួយគ្រឿងផងដែរ ដែលបាន​បណ្តាល​ឱ្យមនុស្សនៅលើយន្តហោះ ១៧០នាក់ស្លាប់​ទាំងអស់។ ហេតុការណ៍នេះ កើតឡើង​ក្នុងពេល​ដែលអ៊ីរ៉ង់ បានបាញ់មីស៊ីលទៅលើទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់៕

ប្រភព៖ DW ប្រែ​សម្រួល៖ សំភី

;